CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រដ្ឋាភិបាលហុងកុងនិយាយថា ការអត្ថាធិប្បាយលើយុទ្ធសាស្ត្រកូវីដមិនមែនជា”រឿងខុសច្បាប់”ទេ

  • ដោយ: TV9Cambodia
  • | February 2, 2022
  • | 12:29 pm
រដ្ឋាភិបាលហុងកុងនិយាយថា ការអត្ថាធិប្បាយលើយុទ្ធសាស្ត្រកូវីដមិនមែនជា”រឿងខុសច្បាប់”ទេ

រដ្ឋាភិបាលក្រុងហុងកុងបាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចពិភាក្សានិងការកត់សម្គាល់ទូទៅ “អំពីយុទ្ធសាស្រ្តគ្រប់គ្រងការចម្លងមេរោគកូវីដ-១៩របស់ទីក្រុងហុងកុងគឺមិនមែនជារឿងខុសច្បាប់ទេ ហើយក៏មិនបំពានលើច្បាប់សន្តិសុខជាតិរបស់ចិនដីគោកផងដែរ ខណៈដែលខ្លួនកំពុងដោះស្រាយការកើនឡើងនៃករណីឆ្លង។

ទីក្រុងហុងកុងបានដើរតាមគន្លងចិនដីគោកក្នុងការប្រកាន់ខ្ជាប់នូវគោលនយោបាយកូវីដសូន្យ ជាមួយនឹងកំណើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចនិងសុខភាពផ្លូវចិត្ត។ វិធានការកាន់តែមានភាពតឹងរ៉ឹង បើធៀបនឹងការអនុវត្តដំបូងក្នុងឆ្នាំ២០២០កន្លងទៅ។

អ្នកជំនាញបាននិយាយថា គោលនយោបាយបច្ចុប្បន្នមិនមាននិរន្តរភាពទេ ដោយសារករណីបន្តកើនឡើង ក៏ដូចជាដោយសារតែមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងមានលទ្ធភាពចម្លងខ្ពស់។រដ្ឋាភិបាលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា គោលនយោបាយរបស់ហុងកុងដើម្បីសម្រេចបាន “អត្រាឆ្លងកម្រិតសូន្យ” គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង និងការពារសុខភាពសាធារណៈ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីសមាជិកសភាក្នុងស្រុក លោក Junius Ho បាននិយាយថា អ្នកជំនាញដែលស្នើឱ្យទីក្រុងហុងកុងរស់នៅជាមួយមេរោគ ដូចដែលអ្នកជំនាញលោកខាងលិចធ្វើ ប្រហែលជាបានបំពានច្បាប់សន្តិសុខជាតិរបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ RTHK។

រដ្ឋាភិបាលបាននិយាយថា ជាង១លាននាក់ក្នុងចំណោមចំនួនប្រជាជនសរុប៧.៥លាននាក់នៅហុងកុងមិនបានចាក់វ៉ាក់សាំងទេ ដែលបង្ហាញឱ្យឃើញថា ពួកគេមានហានិភ័យខ្ពស់នៃការឆ្លងឬសូម្បីតែហានិភ័យនៃការស្លាប់។

ខណៈពេលដែលទីក្រុងហុងកុងទទួលបានជោគជ័យក្នុងការគ្រប់គ្រងការចម្លងមេរោគក្នុងឆ្នាំ២០២១ ប៉ុន្ដែក្នុងខែមករា ឆ្នាំ២០២២នេះ ករណីឆ្លងនៅទីក្រុងហុងកុងបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ក្នុងខែមករា ចំនួនអ្នកឆ្លងក្នុងសហគមន៍មានជាង ៧០០ នាក់ បើធៀបទៅនឹងខែធ្នូ ឆ្នាំ២០២១ អ្នកឆ្លងក្នុងសហគមន៍មានតែ ២ នាក់ប៉ុណ្ណោះ។  ទីក្រុងនេះបានកត់ត្រាចំនួនអ្នកឆ្លងប្រហែល ១៣,៦០០ នាក់ និងអ្នកស្លាប់សរុប ២១៣ នាក់ ចាប់តាំងពីឆ្នាំ២០២០ ដែលជាអត្រាទាបជាងទីក្រុងធំៗដទៃទៀត៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ឯកអគ្គរដ្ឋទូតបារាំងត្រូវបានបណ្តេញចេញពីប្រទេសម៉ាលី

ឯកអគ្គរដ្ឋទូតបារាំងត្រូវបានបណ្តេញចេញពីប្រទេសម៉ាលី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021