CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ផ្លូវល្បឿនលឿននៅប្រេស៊ីលបាក់ស្រុតចំពីលើផ្លូវក្រោមដីដែលសាងសង់ដោយក្រុមហ៊ុន Acciona

  • ដោយ: TV9Cambodia
  • | February 2, 2022
  • | 12:34 pm
ផ្លូវល្បឿនលឿននៅប្រេស៊ីលបាក់ស្រុតចំពីលើផ្លូវក្រោមដីដែលសាងសង់ដោយក្រុមហ៊ុន Acciona

ផ្នែកមួយនៃផ្លូវល្បឿនលឿនមួយបានបាក់ស្រុតកាលពីថ្ងៃអង្គារចំពីលើការដ្ឋានសំណង់មួយក្នុងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ដែលជាកន្លែងដែលក្រុមហ៊ុន Acciona SA របស់ប្រទេសអេស្ប៉ាញកំពុងជីករូងក្រោមដីសម្រាប់ខ្សែរថភ្លើងក្រោមដីថ្មីមួយ។

គ្មានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ឡើយ ប៉ុន្តែហេតុការណ៍នេះអាចប៉ះពាល់ដល់គម្រោងសាងសង់ ដែលធ្លាប់បានពន្យារពេលជាច្រើនដងមកហើយ និងបានក្លាយជានិមិត្តសញ្ញានៃការសាងសង់សំណង់សាធារណដែលមិនមានដំណើរការនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាមេរិកឡាទីន។

រូបភាពបានបង្ហាញពីកំណាត់ផ្លូវនៃផ្លូវល្បឿនលឿន Marginal Tiete ធ្លាក់ចូលទៅក្នុងរណ្តៅមួយ ដែលស្ថិតនៅក្បែរការដ្ឋានសាងសង់ផ្លូវរូងក្រោមដីសម្រាប់រថភ្លើងខ្សែទី៦។ ប្រតិបត្តិកររថភ្លើងក្រោមដីរដ្ឋ Sao Paulo បានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា ផ្លូវរូងក្រោមដីដែលជីកសម្រាប់គម្រោងរថភ្លើងក្រោមដីថ្មី ត្រូវបានជន់លិច។

មន្ត្រីសុវត្ថិភាពសាធារណៈបាននិយាយថា កម្មករទាំង ៥០ នាក់អាចចេញពីផ្លូវរូងក្រោមដីបាន ហើយមានតែ ២ នាក់ប៉ុណ្ណោះដែលត្រូវទទួលការព្យាបាល ដោយសារការប៉ះពាល់នឹងទឹកកខ្វក់ដែលហូរតាមកន្លែងនោះ។

មាន​ព័ត៌មាន​មិន​ច្បាស់​លាស់​អំពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ទឹកជំនន់ និង​បាក់​ស្រុត​ជា​បន្តបន្ទាប់។អភិបាលក្រុង Sao Paulo លោក Joao Doria បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា បណ្ដាញទឹកស្អុយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Sabesp ត្រូវបានប៉ះទង្គិច ដែលបណ្តាលឱ្យមានឧបទ្ទវហេតុនេះ។

ប៉ុន្តែលោក Andre De Angelo នាយកប្រចាំប្រទេសរបស់ Acciona នៅក្នុងប្រទេសប្រេស៊ីល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដដែលថា មិនមានការប៉ះទង្គិចគ្នារវាងម៉ាស៊ីនជីក និងបណ្តាញលូនោះទេ។រដ្ឋអាជ្ញាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដែលក្នុងនោះ ពួកគេនឹងស្វែងរកដើម្បីកំណត់ពីមូលហេតុច្បាស់លាស់នៃការបាក់ស្រុតនិងទំហំនៃការខូចខាត៕

Share63Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សហរដ្ឋអាមេរិកស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំនៅថ្ងៃព្រហស្បតិ៍លើបញ្ហាកូរ៉េខាងជើង

សហរដ្ឋអាមេរិកស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំនៅថ្ងៃព្រហស្បតិ៍លើបញ្ហាកូរ៉េខាងជើង

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021