CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ផ្ទះថ្មទ្រុឌទ្រោម១៣ល្វែងនៅផ្សារ ក្រោមកំពុងដំណើរការវាយចោលហើយដែលអាចរួចរាល់ក្នុងរយៈ ពេលជាង១០ថ្ងៃទៀត នៅក្នុងក្រុងកំពង់ឆ្នាំង

  • ដោយ: VAN DETH
  • | February 5, 2022
  • | 1:35 pm
ផ្ទះថ្មទ្រុឌទ្រោម១៣ល្វែងនៅផ្សារ ក្រោមកំពុងដំណើរការវាយចោលហើយដែលអាចរួចរាល់ក្នុងរយៈ  ពេលជាង១០ថ្ងៃទៀត នៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ផ្ទះថ្មទ្រុឌទ្រោម ចំនួន ១៣ ល្វែងដែលមានអាយុកាល ៩១ ឆ្នាំហើយនោះនៅក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បា ននិងកំពុងដំណើរការវាយកំទេចចោលហើយ ។បុរសម្នាក់ជាមេការការទទួលខុស ត្រូវក្នុងការវាយកំទេចផ្ទះថ្ម១៣ ទាំងល្វែងនេះ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ២០២២ បាននិយាយឲ្យដឹងថាក្រុមហ៊ុនលោកបានដំណើរការវាយកំទេចផ្ទះថ្មនេះបានបានរយៈពេលបីថ្ងៃហើយ និងប្រហែលជាង ១០ ថ្ងៃទៀត និងវាយកំទេចបានរួចរាល់ ។

លោកមេការបានបន្តឲ្យដឹងថា ក្រោយពីការវាយកំទេចផ្ទះថ្មនេះបាន៣ ល្វែង លោកពិនិត្យឃើញថាគុណ ភាពបេតុង បានពុកផុយហើយ ចំ ណែកដែកសរសៃពិដានភាគច្រើនក៏បានច្រេះចាប់ខូចគុណភាពអស់ ហើយដែរ គឺមានតែយកទៅស្លផលិ តជាដែកថ្មីតែប៉ុណ្ណោះ ចំពោះថ្លៃឈ្នួលវាយកំទេចផ្ទះ១៣ល្វែងនេះលោកមេការពុំបានដឹងថ្លៃឡើយគឺទាល់តែសួរទៅប្រធានក្រុមហ៊ុននៅឯទីក្រុងភ្នំពេញ ។

បុរសជាមេការបានបញ្ជាក់ទៀតថាចំពោះការសាងសង់ផ្ទះថ្មទាំង១៣ ល្វែងនេះឡើងវិញ គឺម្ចាស់ផ្ទះទាន់ចរចាតម្លៃត្រូវជាមួយក្រុមហ៊ុនដែលត្រូវសាងសង់ផ្ទះល្វែងនេះឡើងវិញនោះឡើយ ។ដោយឡែកប្រភពពីប្រជាពលរដ្ឋនៅជិតផ្ទះល្វែងនេះបានឲ្យដឹងថា ថ្លៃ ឈ្នួលវាយកំទេចផ្ទះថ្ម១៣ល្វែងនេះក្នុងមួយល្វែងៗត្រូវចំណាយប្រាក់ ប្រមាណ ១៧០០ ដុល្លារ ។

លោក ហ៊ីង ភ័ពមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា កាល ពីសប្តាហ៍មុនអាជ្ញាធរខេត្ត បានចេ ញលិខិតអនុញ្ញាឲ្យម្ចាស់ផ្ទះទាំងបីល្វែងជួលក្រុមហ៊ុនកំទេចផ្ទះថ្មទ្រុឌ ទ្រោម១៣ល្វែងនេះចោលហើយ។ដោយម្ចាស់ផ្ទះត្រូវចរចាថ្លៃឈ្នួលវាយផ្ទះថ្មើរនេះជាមួយក្រុមហ៊ុនឲ្យខ្លួនឯង។ ចំពោះការសាងសង់ផ្ទះនេះឡើងវិញក៏ដូចគ្នាដែរ គឺម្ចាស់ផ្ទះត្រូវចរចាតម្លៃសាងសង់ផ្ទះឡើងវិញជាមួយក្រុមហ៊ុនដោយខ្លួនឯង។ចំណែក អាជ្ញាធរខេត្តគ្រាន់តែជាអ្នក ជួយសម្របសម្រួលផ្លូវច្បាប់តែប៉ុណ្ណោះ៕

Share64Tweet40Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
បាត់ពីផ្ទះ៣ថ្ងៃប្រទះឃើញសាកសពអណ្តែតលើផ្ទៃទន្លេមុខវត្តកោះក្របីបង្កឲ្យមានការភ្ញាក់ផ្អើល

បាត់ពីផ្ទះ៣ថ្ងៃប្រទះឃើញសាកសពអណ្តែតលើផ្ទៃទន្លេមុខវត្តកោះក្របីបង្កឲ្យមានការភ្ញាក់ផ្អើល

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021