ដោយ រតនា
ភ្នំពេញ:គ្រូបង្រៀនភាសាអង់លេសម្នាក់បាត់ពីផ្ទះ៣ថ្ងៃប្រទះឃើញសាកសពអណ្តែតលើផ្ទៃទឹកទន្លេបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភះឆ្នាំ២០២២ ស្ថិតនៅលើផ្ទៃទឹកទន្លេ មុខវត្តកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះកាលពី១៨ម៉ោងមុនករណីបាត់បុរសម្នាក់ជិះរថយន្តហាយលែនឌ័រមួយគ្រឿងភ្នំពេញ2BH-6096ចេញពីផ្ទះរយះពេល៣ថ្ងៃហើយពុំឃើញត្រលប់មកផ្ទះវិញនោះទេ លុះនៅព្រឹកថ្ងៃទី៤ ខែកុម្ភះឆ្នាំ២០២២នេះ ប្រជានេសាទបានប្រទះឃើញសាកសពបុរសខាងលើដែលបាត់ពីផ្ទះអស់រយះពេល៣ថ្ងៃនោះពិតប្រាកដមែន។
សាកសពបុរសខាងលើនេះមានឈ្មោះ គា សុធី អាយុ៣៨ឆ្នាំ មុខរបរគ្រូបង្រៀនភាសាអង់លេស មានទីលំនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលទទួលបានព័ត៍មានខាងលើនេះសមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកថ្មីនៃអធិការដ្ឋានខណ្ឌច្បារអំពៅចុះទៅដល់កន្លែងកើតហេតុនិងបានស្រង់សាកសពមកខាងលើដើម្បីប្រគល់ទៅឲ្យខាងការិយាល័យបច្ចេកទេស កោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសាកសព។
ក្រោយពេលពិនិត្យសាកសពរួចរាល់សមត្ថកិច្ចជំនាញបានបញ្ជាក់ថាសពបុរសខាងលើពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕