CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ០២នាក់បានភ្លាមៗ បន្ទាប់ពីធ្វេីរសកម្មភាពលួចកាច់សោរកម៉ូតូបានសម្រេចនៅខណ្ឌដង្កោ

  • ដោយ: VAN DETH
  • | February 7, 2022
  • | 4:07 pm
សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ០២នាក់បានភ្លាមៗ បន្ទាប់ពីធ្វេីរសកម្មភាពលួចកាច់សោរកម៉ូតូបានសម្រេចនៅខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក្រាំងពង្រ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីលួចកាច់សោរកម៉ូតូបានសម្រេច កាលពីវេលាម៉ោង០៩ និង៤០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចសំណង់ផ្ទះល្វែង ខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ដោយឡែកជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមានរួមមាន ៖ ទី០១ឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និពន្ធនាយករងសាព័ត៌មាន សម្លេងប្រជាជន ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិកន្ទោក សង្កាត់កន្ទោល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ និងទី០២ឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដា BEAT ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ1IJ-7340 មានលេខតួ9036891 និងលេខម៉ាស៊ីន 9037400 ចំនួន០១គ្រឿង, ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខព្រៃវែង 1V-5427 មានលេខតួ និងលេខម៉ាស៊ីន6120710 ចំនួន០១គ្រឿង ៣/តួណឺវីសដងលឿងចំនួន០១, ៤/ទូរស័ព្ទដៃម៉ាកណូគាចុចពិល ចំនួន០២គ្រឿង (ពណ៌កាប់ស្ទាំងចំនួន០១គ្រឿង,ពណ៌ផ្កាឈូកចំនួន០១គ្រឿង) ៥/ប័ណ្ណសម្គាល់ខ្លួនសារព័ត៌មាន សម្លេងប្រជាជន របស់ឈ្មោះ រុន សុវណ្ណឌីចំនួន០២សន្លឹក, ៦/ប័ណ្ណសម្គាល់យានយន្តថតចម្លងរបស់ឈ្មោះ ហែម សុផាត ចំនួន០១សន្លឹក, ៧/នាមប័ណ្ណសារព័ត៌មាន សម្លេងប្រជាជន របស់ឈ្មោះ រុន សុវណ្ណឌី ចំនួន០៤សន្លឹក, ៨/កាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិចំនួន០១ , ៩/កូនសោរម៉ូតូចំនួន០១, ១០/កូនសោររថយន្តចំនួន០១ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ៖ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះឈ្មោះ ភិន រ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដា BEAT ពណ៌ក្រហម ចេញពីផ្ទះ ស្ថិតនៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មកធ្វើការនៅការដ្ឋានសំណង់ផ្ទះល្វែងខាងមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ ពេលមកដល់កន្លែងធ្វើការជនរងគ្រោះបានទុកម៉ូតូនៅក្នុងផ្ទះល្វែងកំពុងសាងសង់ជាន់ខាងក្រោម ដោយបានចាក់ករត្រឹមត្រូវ តែពុំបានបិទសន្ទះទេ រួចក៏ឡើងទៅធ្វើការនៅជាន់០១ រហូតដល់វេលាម៉ោង០៩និង៤០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានចុះពីជាន់ទី០១មកកន្លែងទុកម៉ូតូ ក៏បានឃើញជនសង្ស័យឈ្មោះ រុន សុវណ្ណឌី ភេទប្រុស អាយុ៤៤ឆ្នាំ កំពុងបណ្តើរម៉ូតូម៉ាកខាងលើរបស់ជនរងគ្រោះចេញ ឃើញដូចនេះជនរងគ្រោះក៏បានស្រែកឆោឡោថា ចោរៗ ហើយជនសង្ស័យឈ្មោះ រុន សុវណ្ណឌី ក៏បានផ្តួលម៉ូតូរបស់ជនរងគ្រោះ ស្ទុះរត់ឡើងជិះម៉ូតូរបស់បក្ខពួកម្នាក់ទៀតឈ្មោះ ចំរើន សុផល ភេទប្រុស អាយុ៣៨ឆ្នាំ ដែលឈប់ចាំនៅចំងាយពីកន្លែងកើតហេតុប្រវែង១០ម៉ែត្រ បម្រុងបើកគេចខ្លួន ក៏ត្រូវសមត្ថកិច្ចយើងដែលជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុស្រាប់ បានឃើញហេតុការណ៍នោះក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ តាមនីតិវិធី

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Man Utdធ្លាក់ចេញពីពាន FA Cupក្រោមថ្វីជើងក្រុម Middlesbrough

Man Utdធ្លាក់ចេញពីពាន FA Cupក្រោមថ្វីជើងក្រុម Middlesbrough

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021