CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

វ៉ាក់សាំងក្រុមហ៊ុន Pfizer រំពឹងលក់បានលើសពី “៥០ពាន់លានដុល្លារ” នៅឆ្នាំនេះ ខណៈអ្នកវិនិយោគចង់បានបន្ថែម

  • ដោយ: Ammaroith Chhim
  • | February 9, 2022
  • | 3:56 pm
វ៉ាក់សាំងក្រុមហ៊ុន Pfizer រំពឹងលក់បានលើសពី “៥០ពាន់លានដុល្លារ” នៅឆ្នាំនេះ ខណៈអ្នកវិនិយោគចង់បានបន្ថែម

ក្រុមហ៊ុន Pfizer Inc បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនរំពឹងថាការលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ក្នុងឆ្នាំ២០២២ និងថ្នាំលេបព្យាបាលជំងឺរបស់ខ្លួនអាចឈានដល់ ៥៤ ពាន់លានដុល្លារ ប៉ុន្តែវាបានធ្លាក់ចុះតិចជាងការប៉ាន់ស្មានរបស់ក្រុមហ៊ុនវិភាគវិស័យទីផ្សារភាគហ៊ុន Wall Street ហើយភាគហ៊ុនរបស់ក្រុមហ៊ុននេះធ្លាក់ចុះប្រហែល ៣ ភាគរយ។

ទោះយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុន លោក Albert Bourla បាននិយាយថា ការលក់ចុងក្រោយសម្រាប់ថ្នាំលេបប្រឆាំងវីរុសកូវីដ-១៩ឈ្មោះ Paxlovid អាចលក់បានច្រើនជាងការព្យាករណ៍របស់ក្រុមហ៊ុន ដែលបច្ចុប្បន្នមាននៅក្នុងកិច្ចសន្យា ដែលគ្រោងនឹងជិតចុះហត្ថលេខា។

បច្ចុប្បន្ន ក្រុមហ៊ុន Pfizer រំពឹងថា ការលក់ឱសថអាចមានទំហំ ២២ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ខណៈ Wall Street បានប៉ាន់ស្មានថា ក្រុមហ៊ុននេះអាចលក់បាន ២២.៨៨ ពាន់លានដុល្លារ។លោក Bourla បានប្រាប់ក្រុមអ្នកវិភាគថា៖ “ច្បាស់ណាស់ នេះគ្រាន់តែជាផ្នែកមួយនៃការព្យាបាល ១២០ លានដង ដែលយើងកំពុងរៀបចំផលិតនៅក្នុងឆ្នាំនេះ”។

ក្រុមហ៊ុនកំពុងលក់ថ្នាំលេបឈ្មោះ Paxlovid ទៅឱ្យសហរដ្ឋអាមេរិកក្នុងតម្លៃប្រហែល ៥៣០ ដុល្លារក្នុងមួយកំប៉ុង ប៉ុន្តែលោក Bourla បាននិយាយថា នោះជាតម្លៃពិសេសដោយសារតែទំហំនៃការបញ្ជាទិញ។

លោកបាននិយាយថា តម្លៃសម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ភាគច្រើននឹងច្រើន ឬតិចជាងនេះ ស្របតាមតម្លៃនៃការព្យាបាលគូប្រជែងរបស់ក្រុមហ៊ុន Merck & Co molnupiravir ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានទិញក្នុងតម្លៃប្រហែល ៧០០ ដុល្លារក្នុងមួយកំប៉ុង៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សមត្ថកិច្ច ខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៩កញ្ចប់

សមត្ថកិច្ច ខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៩កញ្ចប់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021