ភ្នំពេញៈ ដោយមានការចង្អុយបង្ហាញពីលោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជារផ្ទាល់អោយលោក វរសេនីយ៍ទោ ស៊ុ ធនរតនា (មេសា ១៩ ) អធិការងទទួលផែនបង្ក្រាបគ្រឿងញៀន បានចុះធ្វើការ នៅចំណុច.ទីតាំងនិងឃាត់ខ្លួនជនសង្ស័យករណី ជួញដូរសារធាតុញៀនដោយខុសច្បាប់ ដកហូតថ្នាំញៀនបាន៩កញ្ចប់។
ហេតុការណ៍នេះ បានកេីតឡេីងកាលពី វេលា ម៉ោង ៥ល្ងាច ថ្ងៃទី ៨ ខែកុម្ភះ ឆ្នាំ ២០២២ ត្រង់ចំណុចបន្ទប់ជួលគ្មានលេខផ្លូវបេតុង ភូមិស្លែងរលេីង សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនសង្ស័យ ឈ្មោះព្រំ សៅភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរនមុខរបររេីសអេតចាយ ស្នាក់នៅបន្ទប់ជួលគ្មានលេខភូមិស្លែងរលេីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពី សមត្ថកិច្ច បានឲ្យដឹង ថា នៅមុនពេលកេីតហេតុ សម្ថកិច្ចប៉ុស្តិ៍អូរបែកក្អម សហការណ៍ជាមួយកំលាំងជំនាញខណ្ឌ បានធ្វេីការបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ភូមិស្លែងរលេីង សង្កាត់អូរបែកក្អមខណ្ឌសែនសុខ ក៏ឃេីញជនសង្ស័យខាងលេី សមត្ថកិច្ចក៏ត្រួតពិនិតឆែកឆេរ រកឃេីញក្រាមពណ៌សថ្លា ៩កញ្ចប់ធំល្មម ៥នឹង៤កញ្ចប់តូច នៅក្នុងហោប៉ៅឆ្វេងរបស់ជនសង្ស័យ ទេីបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលេី នឹងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដេីម្បីសាកសួរបន្ត ។ក្រោយ ពេល សាកសួជនសង្ស័យបានសារភាពថាខ្លួនពិតជាជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីវិធី៕