CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រដ្ឋមន្រ្តីការបទេសហុងគ្រី៖ វ៉ាក់សាំង COVID-19 របស់រុស្ស៊ីនិងចិនមានប្រសិទ្ធភាពនិងសុវត្ថិភាព

  • ដោយ: TV9 News New
  • | February 10, 2022
  • | 4:12 pm
រដ្ឋមន្រ្តីការបទេសហុងគ្រី៖ វ៉ាក់សាំង COVID-19 របស់រុស្ស៊ីនិងចិនមានប្រសិទ្ធភាពនិងសុវត្ថិភាព

អន្តរជាតិ៖រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងប្រឆាំងមេរោគ COVID-19ផលិតដោយ រុស្ស៊ីនិងចិនមានប្រសិទ្ធភាពនិងសុវត្ថិភាព។លោក Szijjarto បាននិយាយនៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយនៅលើទំព័រ Facebook របស់គាត់ថា៖«វាច្បាស់ណាស់ថាវ៉ាក់សាំងរបស់លោកខាងកើតដែលប្រើក្នុងប្រទេសហុងគ្រីកំពុងដំណើរការល្អ។ វ៉ាក់សាំងទាំងនោះមានសុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងមេរោគកូវីដ»។

លោករដ្ឋមន្ត្រីបាននិយាយនៅក្នុងវីដេអូ ដែលត្រូវបានថតនៅអាកាសយានដ្ឋាន Budapest មុនពេល​ចាកចេញទៅកាន់ទីក្រុង Lyon ប្រទេសបារាំងថា៖«វាដល់ពេលសម្រាប់អង្គការអន្តរជាតិដើម្បីធ្វើការសម្រេចចិត្តប្រកបដោយវិជ្ជាជីវៈ និងមិនមែនជាការសម្រេចចិត្តផ្នែកនយោបាយលើបញ្ហានេះទេ»។

លោកSzijjarto បានបញ្ជាក់ថាគាត់កំពុងសំដៅទៅលើវ៉ាក់សាំង Sputnik V របស់រុស្ស៊ី និងវ៉ាក់សាំង Sinopharmរបស់ចិន។ វ៉ាក់សាំងទាំងពីរនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសហុងគ្រី ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយរដ្ឋសមាជិកសហភាពអឺរ៉ុប(EU)មួយចំនួនទៀតនៅឡើយ។

អ្នកការទូត​កំពូល​ហុងគ្រីរូបនេះបានធ្វើតំណើរទៅកាន់​ទីក្រុង​លីយ៉ុង ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស និង​សុខាភិបាល​សហភាព​អឺរ៉ុប។ ពួកគេកំពុងប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ដោយផ្តោតជាពិសេសលើការជួយប្រទេសកំពុងអភិវឌ្ឍន៍។លោកSzijjarto បានបន្ថែមថា៖«ឥឡូវនេះ វាដល់ពេលដែលពិភពលោកត្រូវដឹងថា ការជ្រើសរើសវ៉ាក់សាំងមិនមែនជាការប្តេជ្ញាចិត្តខាងនយោបាយទេ នៅពេលដែលពិភពលោកទាំងមូលកំពុងព្យាយាមចាក់វ៉ាក់សាំងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ហើយការយល់ព្រមលើវ៉ាក់សាំងមិនគួរជាសំណួរខាងនយោបាយនោះទេ»។

លោករដ្ឋមន្ត្រីបាននិយាយថា វ៉ារ្យ៉ង់ថ្មីនៃមេរោគឆ្លងអាចលេចចេញបានដរាបណាអត្រា អ្នកចាក់វ៉ាក់សាំងទាបនៅក្នុងប្រទេសមួយចំនួន។ការសាងសង់រោងចក្រវ៉ាក់សាំងជាតិរបស់ប្រទេសហុងគ្រីកំពុងដំណើរការ ហើយនឹងអាចឱ្យប្រទេសនេះចូលរួមក្នុងការផលិតវ៉ាក់សាំងជាសកលចាប់ពីចុងឆ្នាំ២០២២នេះ។ហុងគ្រីគឺជាសមាជិកសហភាពអឺរ៉ុបដំបូងគេដែលទទួលស្គាល់ និងប្រើប្រាស់វ៉ាក់សាំងរបស់ចិន។ ប្រធានាធិបតីហុងគ្រី លោក Janos Ader និងនាយករដ្ឋមន្ត្រី Viktor Orban បានចាក់វ៉ាក់សាំងចិន។

លោក Szijjarto ក៏កំពុងធ្វើទស្សនកិច្ចនៅប្រទេសបារាំងដើម្បីសម្ពោធស្ថានកុងស៊ុលហុងគ្រីនៅទីក្រុងលីយ៉ុងផងដែរ។ ទីក្រុង​នេះ​មាន​ប្រជាជន​ហុងគ្រី​រស់នៅប្រមាណ 20,000នាក់៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ចិនសន្យាផ្ដល់ការគាំទ្រដល់ហុងកុង ខណៈការឆ្លងបានកើនឡើងដល់កំណត់ត្រាថ្មី

ចិនសន្យាផ្ដល់ការគាំទ្រដល់ហុងកុង ខណៈការឆ្លងបានកើនឡើងដល់កំណត់ត្រាថ្មី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021