ខ្សែប្រយុទ្ធក្លិប Paris Saint-Germainកីឡាករ Neymar ទំនងជាអវត្តមាននៅក្នុងការប្រកួតរវាង PSG និង Real Madrid នៅវគ្គ១៦ក្រុមនៃក្របខណ្ឌChampions Leagueដែលធ្វើឡើងនៅថ្ងៃទី១៦ដោយសាររបួសមិនទាន់ជាសះស្បើយ១០០ភាគរយ។
ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលខាងលើអាចនឹងត្រូវគ្រូបង្វឹកលោក Mauricio Pochettino ដាក់ឲ្យអង្គុយនៅកៅអីបម្រុង។
គួររំលឹកថាNeymar បានរងរបួសក្នុងការប្រកួតជាមួយ Saint-Etienne កាលខែវិច្ឆិកាឆ្នាំ២០២១ និងទើបតែត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញនៅសប្តាហ៍នេះ។
តែយ៉ាងណាក៏ដោយ កាសែតកីឡាបារាំងមួយបានចុះផ្សាយថា Neymar អាចនឹងមិនទាន់ជាសះស្បើយ១០០ភាគរយល្មមអាចជាប់ជម្រើស១១នាក់បាននោះឡើយ។ចំណែកឯខ្សែការពារ Sergio Ramos នេះវិញក៏ទំនងជាអវត្តមានដែរនៅក្នុងជំនួបដ៏សំខាន់នោះដែរ៕