CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ចិនសន្យាផ្ដល់ការគាំទ្រដល់ហុងកុង ខណៈការឆ្លងបានកើនឡើងដល់កំណត់ត្រាថ្មី

  • ដោយ: Ammaroith Chhim
  • | February 11, 2022
  • | 2:50 pm
ចិនសន្យាផ្ដល់ការគាំទ្រដល់ហុងកុង ខណៈការឆ្លងបានកើនឡើងដល់កំណត់ត្រាថ្មី

ការិយាល័យទទួលបន្ទុកត្រួតពិនិត្យបញ្ហាស្ថានភាពជំងឺកូវីដ-១៩នៅក្នុងទីក្រុងហុងកុងបាននិយាយថា ប្រទេសចិននឹងគាំទ្រយ៉ាងពេញទំហឹងចំពោះទីក្រុងហុងកុងជាមួយនឹងយុទ្ធសាស្ត្រ “កូវីដសូន្យ” ខណៈពេលដែលទីក្រុងនេះបានឈានដល់អត្រាឆ្លងប្រចាំដ៏ខ្ពស់បំផុតនៅថ្ងៃសុក្រនេះ។

ទីក្រុងហុងកុងនឹងរាយការណ៍ពីករណីឆ្លងថ្មីប្រចាំថ្ងៃយ៉ាងហោចណាស់ ១,៣២៥ នាក់នៅថ្ងៃសុក្រ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ TVB ដែលបានរាយការណ៍ថាជាកំណត់ត្រាថ្មី បន្ទាប់ពីការឆ្លងបានកើនឡើងទ្វេដងរហូតដល់ទៅ ១,១៦១ នាក់កាលពីថ្ងៃពុធ។

អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវ (HKMAO) ដែលស្ថិតនៅក្រោមក្រុមប្រឹក្សារដ្ឋ ឬគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលកណ្តាលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាព និងសុខភាពរបស់អ្នកស្រុក ក៏ដូចជាសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន។

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ដថា ខ្លួននឹងរៀបចំកិច្ចប្រជុំរបស់មន្ត្រីចិនដីគោកនិងហុងកុងនៅទីក្រុង Shenzhen ដែលនៅជិតខាងនាពេលខាងមុខ ដើម្បីរក្សាស្ថិរភាព និងបង្កើតគោលនយោបាយគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរបស់ហុងកុង។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា៖ “ដរាបណាហុងកុងស្វែងរកជំនួយ ចិនដីគោកប្រាកដជាឆ្លើយតប … ចាប់ដៃគ្នា  យើងប្រាកដជាអាចយកឈ្នះលើការរាតត្បាតបានក្នុងពេលឆាប់ៗនេះ”។កាសែត South China Morning Post បានរាយការណ៍ដោយដកស្រង់ប្រភពដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងថា  រដ្ឋាភិបាលចិននឹងជួយកែលម្អសមត្ថភាពធ្វើតេស្តរបស់ទីក្រុងហុងកុង និងបង្កើតកន្លែងដាក់ឱ្យនៅដាច់ពីគេមួយផ្សេងទៀត។

ចិនដីគោកក៏កំពុងរៀបចំបញ្ជូនបុគ្គលិកពេទ្យ និងមន្ទីរពិសោធន៍រាប់ពាន់នាក់ និងឧបករណ៍ធ្វើតេស្តរាប់លានទៅកាន់ទីក្រុងហុងកុង ជាមួយនឹងការបង្កើនសមត្ថភាពពិនិត្យមេរោគប្រចាំថ្ងៃពី ១០ ម៉ឺនទៅដល់ ៣០ ម៉ឺននាក់៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រារព្ធខួប១០ឆ្នាំនៃការកាន់អំណាចរបស់លោក

December 30, 2021

អន្តរជាតិ៖នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះជាថ្ងៃគម្រប់ខួប១០ឆ្នាំ...

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ពូទីន៖រុស្ស៊ីនិងអាមេរិកនឹងជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែននៅដើមឆ្នាំក្រោយ

December 24, 2021

អន្តរជាតិ៖ប្រធានាធិបតីរុស្ស៊ី...

Next Post
មេដឹកនាំបក្សប្រឆាំងរុស្ស៊ីប្រឈមមុខនឹងការកាត់ក្ដីម្ដងទៀត

មេដឹកនាំបក្សប្រឆាំងរុស្ស៊ីប្រឈមមុខនឹងការកាត់ក្ដីម្ដងទៀត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021