Gareth Bale បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីវិលត្រលប់ទៅចូលរួមជាមួយអតីតក្លិប Tottenham Hotspur វិញនៅពេលបញ្ចប់រដូវកាលនេះពោលគឺមុនពេលកិច្ចសន្យា ឈានដល់ទីបញ្ចប់នៅខែមិថុនា ២០២២ខាងមុខ។
កាសែត El Nationalរាយការណ៍ថាខ្សែប្រយុទ្ធស្លាប Real Madrid រូបនេះបានចាកចេញពីក្រុម ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ ទៅចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០១៣ មុនពេលវិលត្រលប់មកវិញក្នុង លក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន១៦គ្រាប់ គ្រប់ការប្រកួតទាំងអស់។ Bale បានបង្ហាញខ្លួនត្រឹមតែលើកប៉ុណ្ណោះសម្រាប់ក្រុម Real Madrid ក្នុងអំឡុងយុទ្ធនាការរដូវកាលនេះ ក្រោយមិនជាប់ជម្រើស១១នាក់ដំបូងសម្រាប់ក្រុម លោក Carlo Ancelotti។
កីឡាករសញ្ជាតិវេលស៍បច្ចុប្បន្នមានវ័យ៣២ឆ្នាំរូបនេះបានអវត្តមានតាំងពីការចាប់ផ្តើមរដូវកាលនេះ ដោយសារតែបញ្ហារបួស និង ការឆ្លងCOVID-១៩។តែយ៉ាងណាក៏ដោយ Bale បានក្លាយជាកីឡាករបម្រុងសម្រាប់ការប្រកួតលីគពីរប្រកួតចុងក្រោយពេល ជួប Elche និង Granada៕