ក្រុម Atletico Madrid បាត់ឱកាសឈរតំបន់Top៤ក្រោយពេលពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Levante ក្នុងការប្រកួតពានរង្វាន់ La Liga នៅយប់មិញក្នុងលទ្ធផល ១-០ ។
សម្រាប់ការប្រកួតកាលពីយប់មិញនេះ ទោះបីសមាជិកក្រុម AT Madrid ទាំងអស់បានប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ប៉ុន្តែលទ្ធផលចុងក្រោយនៅតែបរាជ័យដដែល។ ចំណែក១គ្រាប់របស់ក្រុម Levante វិញគឺធ្វើបាន ដោយកីឡាករ Melero នៅនាទី៥៤ ។
ក្រុម AT Madridក្រោយចាញ់១ប្រកួតនេះទៀត ពួកគេបាត់ឱកាសចូលតំបន់ Top4 ផងដែរ ដោយពេលនេះពួកគេនៅលេខរៀងទី៥ក្នុងតារាង La Liga លេង២៤ប្រកួត មាន៣៩ពិន្ទុ ស្មើក្រុម FC Barcelona ដែលនៅលេខ៤ មាន៣៩ពិន្ទុដែរ លេង២៣ប្រកួត៕