CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន Covid-19

ករណីឆ្លងមេរោគកូវីដ-១៩ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូងកើនលើសពី១០ម៉ឺននាក់ ខណៈបម្រាមគោចរត្រូវបានបន្ធូរបន្ថយមុនការបោះឆ្នោត

  • ដោយ: VAN DETH
  • | February 18, 2022
  • | 5:04 pm
ករណីឆ្លងមេរោគកូវីដ-១៩ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូងកើនលើសពី១០ម៉ឺននាក់ ខណៈបម្រាមគោចរត្រូវបានបន្ធូរបន្ថយមុនការបោះឆ្នោត

ករណីថ្មីនៃមេរោគកូវីដ-១៩ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូងបានឡើងដល់ចំណុចកំពូលរហូតដល់ទៅ ១០០,០០០ នាក់ជាលើកដំបូង ចំពេលមានការផ្ទុះឡើងនៃមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដោយអាជ្ញាធរបាននិយាយថា វិធានការរក្សាគម្លាតសង្គមនឹងត្រូវបន្ធូរបន្ថយបន្តិចមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៩ ខែមីនាខាងមុខ។

អាជ្ញាធរបានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេនឹងផ្លាស់ប្តូរបម្រាមគោចរលើភោជនីយដ្ឋាន និងហាងកាហ្វេដោយលើកម៉ោងពីម៉ោង ៩ យប់ទៅម៉ោង ១០ យប់វិញ ខណៈមានការរិះគន់កាន់តែខ្លាំងពីម្ចាស់អាជីវកម្ម។
លោកប្រធានាធិបតី Moon Jae-in បានថ្លែងក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រថា ស្ថានភាពសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច និងអ្នកធ្វើការឯករាជ្យគឺហាក់ដូចជាមិនអំណោយផល នៅពេលលោកអំពាវនាវឱ្យសភាអនុម័តកញ្ចប់ថវិកាបន្ថែមយ៉ាងឆាប់រហ័សជាមួយនឹងវិធានការសម្រាប់ការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាជន។


វិធានការប្រឆាំងការរាតត្បាតផ្សេងទៀត ដូចជាការកំណត់ចំនួនអ្នកជួបជុំលក្ខណៈឯកជនត្រឹម៦នាក់ ការដាក់ឱ្យនៅដាច់ពីគេរយៈពេលប្រាំពីរថ្ងៃសម្រាប់អ្នកដំណើរមកពីក្រៅប្រទេស ការបន្ដពាក់ម៉ាសនៅទីសាធារណៈ និងការប្រើប្រាស់បណ្ណចាក់វ៉ាក់សាំងនៅតាមទីតាំងអាជីវកម្មនឹងបន្ដរហូតដល់ថ្ងៃទី១៣ ខែមីនា រហូតដល់ក្រោយពេលបោះឆ្នោត។
លោក Moon ត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញមិនឱ្យឈរឈ្មោះសាជាថ្មី។ គូប្រជែងឈានមុខគេទាំងពីរត្រូវបានជាប់គាំងក្នុងការប្រកួតប្រជែងដ៏តឹងតែងបំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ឆ្នាំ។

ខណៈពេលដែលករណីឆ្លងកំពុងកើនឡើង កូរ៉េខាងត្បូងបានកាត់បន្ថយការតាមដាន ការស្វែងរកអ្នកប៉ះពាល់ និងយុទ្ធសាស្រ្តដាក់ឱ្យនៅដាច់ពីគេ។ ឥឡូវនេះ អ្នកដែលមានរោគសញ្ញាតិចតួច ឬគ្មានកំពុងព្យាបាលនៅផ្ទះជាជាងព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលនានា ហើយមានតែមនុស្សនៅក្នុងក្រុមអាទិភាពប៉ុណ្ណោះដែលអាចធ្វើតេស្តតាមម៉ាស៊ីន PCR ភា្លមៗដោយឥតគិតថ្លៃ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

មេបញ្ចាការ មេបញ្ជាការរងអាវុធហត្ថក្រុងក្រចេះដែលជាប់ពាក់ពន្ឋ័ករណីហិង្សាលើកុមារបានបញ្ជូនខ្លួនទៅសាលាតំបូងខេត្តក្រចេះហើយ នាព្រឹកនេះ

November 1, 2021

ខេត្តក្រចេះ...

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

ចាប់ខ្លួនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងបក្ខពួក ប្រើហិង្សាលើក្មេងស្រីជាកូនឈ្នួល និងបង្ខំឱ្យស៊ីលាមកឆ្កែ

October 30, 2021

លោក...

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងរំដោះជំនន់ទឹកភ្លៀងឱ្យបានលឿន ខណៈទឹកបានវាយលុកខ្លាំងគំរាមកំហែងលិចក្រុងច្បារមន

October 25, 2021

អាជ្ញាធរខេត្តកំពង់ស្ពឺ...

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

Rashford អាចនឹងអវត្តមានសម្រាប់ការប្រកួតរបស់ Man United ទល់នឹង Liverpool

October 25, 2021

កីឡាករ...

Next Post
ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021