CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ចក្រភព​អង់គ្លេស និង​បារាំង​ថ្កោលទោស​ចំណាត់ការ​របស់​រុស្ស៊ី​ក្នុងការ​ទទួលស្គាល់​តំបន់ចំនួន​ពីរនៃប្រទេសអ៊ុយក្រែន

  • ដោយ: Manith
  • | February 22, 2022
  • | 2:00 pm
ចក្រភព​អង់គ្លេស និង​បារាំង​ថ្កោលទោស​ចំណាត់ការ​របស់​រុស្ស៊ី​ក្នុងការ​ទទួលស្គាល់​តំបន់ចំនួន​ពីរនៃប្រទេសអ៊ុយក្រែន

អន្តរជាតិ៖ប្រទេសអង់គ្លេសនិងបារាំងបានប្រតិកម្មយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការទទួលស្គាល់ នូវតំបន់បំបែកខ្លួនចំនួនពីរនៅភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ។នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ។លោកJohnson បានមានប្រសាសន៍ថាទង្វើនេះគឺបំពានច្បាប់អន្តរជាតិនិងជាការរំលោភលើអធិបតេយ្យភាពនិងបូរណភាពរបស់អ៊ុយក្រែនយ៉ាងច្បាស់លាស់។

ក្រោយ​មក នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បានសន្ទនាជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy តាម​ទូរស័ព្ទ។ លោក Johnsonបានប្រាប់លោក Zelenskyy ថាគាត់ជឿជាក់ថារុស្ស៊ីអាចឈ្លានពានលេបយកប្រទេសអ៊ុយក្រែងក្នុងរយៈពេលប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃខាងមុខនេះយ៉ាងពិតប្រាកដ។អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានបន្ថែមថាលោក Johnson នឹងយល់ព្រមលើកញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីនៅថ្ងៃអង្គារនេះនិងបង្កើនជំនួយការពារជាតិសម្រាប់អ៊ុយក្រែន។

ទន្ទឹមគ្នានេះការិយាល័យរបស់ប្រធានាធិបតីបារាំង Emmanuel Macron ក៏បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្ដាហ៍នេះដែរ។ សេចក្ដីថ្លែងការណ៍នោះបាននិយាយថា ចំណាត់ការរបស់រុស្ស៊ីគឺជាការរំលោភដោយឯកតោភាគីចំពោះការប្តេជ្ញាចិត្តជាអន្តរជាតិរបស់រុស្ស៊ី និងជាការវាយប្រហារលើអធិបតេយ្យភាពរបស់អ៊ុយក្រែន។លោក Macron កំពុងអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក​ក៏​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សមាជិក​សហភាព​អឺរ៉ុបផងដែរ។

មន្ត្រីជាន់ខ្ពស់មួយរូបនៅការិយាល័យប្រធានាធិបតីបារាំងបានប្រាប់អ្នកសារព័ត៌មានថា ការបន្តកិច្ចចរចាជាមួយរុស្ស៊ីគឺជាភាពចាំបាច់បំផុត ដើម្បីកុំឱ្យស្ថានការណ៍វិវត្តន៍កាន់តែអាក្រក់ទៅៗ។មន្ត្រីរូបនេះបាននិយាយថា ដូច្នេះជំនួបរវាងរដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian និងសមភាគីរុស្ស៊ី លោក Sergey Lavrov នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រនាទីក្រុងប៉ារីសតាមការគ្រោងទុក។

តែយ៉ាងណាក៏ដោយមន្ត្រីរូបនេះបានបន្ថែមថា កិច្ចប្រជុំកំពូលដែលបានស្នើឡើងរវាងលោកPutin និងប្រធានាធិបតីអាមេរិកលោក Joe Biden ដែលសម្របសម្រួលដោយប្រទេសបារាំង និងបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យរួចហើយនោះ ឥឡូវនេះទំនងជាមិនអាចកើតឡើងបាននោះទេ៕

 

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ម្ចាស់គ្រឿងចក្រសុីឈ្នួលឈូសឆាយរំលោភដីចំណីប្រឡាយរបស់រដ្ឋរចូលខ្លួនទទួលខុសក្រោយគេចខ្លួនក្នុងករណី

ម្ចាស់គ្រឿងចក្រសុីឈ្នួលឈូសឆាយរំលោភដីចំណីប្រឡាយរបស់រដ្ឋរចូលខ្លួនទទួលខុសក្រោយគេចខ្លួនក្នុងករណី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021