ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុមមកពីបារាំង Lille ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយនៅយប់ថ្ងៃអង្គារម្សិលមិញនេះ។
ជំនួបដែលធ្វើឡើងនៅឯកីឡដ្ឋាន Stamford Bridge នេះដែរ ក្រុមរបស់លោក Thomas Tuchel មានឱកាសច្រើនសម្រាប់ការរកគ្រាប់បាល់ពីក្រុមLille។ជាលទ្ធផលពួកគេអាចរកបាន២គ្រាប់ ដោយកីឡាករ Kai Havertz នៅនាទីទី៨ និង Christian Pulisicនៅនាទីទី៦៣ ។ ខណៈក្រុមភ្ញៀវ Lilleវិញមិនអាចធ្វើអ្វីទៅលើក្រុមម្ចាស់ផ្ទះបានឡើយទោះបីពួកគេប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ។
សម្រាប់ក្រុមChelseaក្រោយចប់ប្រកួតនៅUCLនេះ ពួកគេក៏នៅសល់ការប្រកួតដ៏សំខាន់មួយផ្សេងទៀតពោលគឺត្រូវប្រកួតតទល់ក្រុម Liverpool ក្នុងពានរង្វាន់ Carabao Cup វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕