CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប៉ូលិស​ហៃទី​បើក​ការ​បាញ់​ប្រហារ​លើក្រុម​បាតុករ និងបានសម្លាប់អ្នក​កាសែត​ម្នាក់​

  • ដោយ: Ammaroith Chhim
  • | February 24, 2022
  • | 2:59 pm
ប៉ូលិស​ហៃទី​បើក​ការ​បាញ់​ប្រហារ​លើក្រុម​បាតុករ និងបានសម្លាប់អ្នក​កាសែត​ម្នាក់​

ប៉ូលិសហៃទីកាលពីថ្ងៃពុធបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករ ដែលទាមទារប្រាក់ឈ្នួលខ្ពស់ ហើយហេតុការណ៍នេះបានសម្លាប់អ្នកកាសែតម្នាក់។ នេះបើយោងតាមសាក្សីនិងគ្រូពេទ្យនៅក្នុងប្រទេស ដែលបានបញ្ជាក់ប្រាប់កាសែតរ៉យទ័រ។

អ្នកកាសែតពីរនាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុក្នុងទីក្រុង Port-au-Prince ជាកន្លែងដែលប្រជាជនហៃទីរាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីទាមទារប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងការអនុម័តក្នុងសប្តាហ៍នេះ ដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Ariel Henry ។

​សាក្សីនិង​ប្រធាន​សហជីព​ម្នាក់​បាន​និយាយ​ថា រថយន្ត​ប៉ូលិស​ដែល​ឆ្លងកាត់​បាន​បាញ់​ទៅ​លើហ្វូង​បាតុករ។ លោក Dominique St Eloi មេដឹកនាំសហជីពដែលមានវត្តមាននៅក្នុងបាតុកម្មបាននិយាយថា វាមានសភាពស្ងប់ស្ងាត់ នៅពេលដែលប៉ូលីសចាប់ផ្តើមបាញ់ចេញពីរថយន្ត។

ប្រទេសហៃទីកាលពីថ្ងៃចន្ទបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ទៅ ៥៤% បន្ទាប់ពីការធ្វើបាតុកម្មជាច្រើនសប្តាហ៍ដោយកម្មករកាត់ដេរ ដែលពួកគេបាននិយាយថា ប្រាក់ឈ្នួលរបស់ពួកគេមិនគ្រប់គ្រាន់សម្រាប់ចំណាយ ដោយសារតែតម្លៃផ្សេងៗក៏បានកើនឡើងផងដែរ។

ក្រុមអ្នកតវ៉ាកាលពីថ្ងៃពុធ ភាគច្រើនមកពីវិស័យកាត់ដេរ ដែលនាំចេញផលិតផលសម្រេចទៅកាន់អ្នកលក់រាយរបស់សហរដ្ឋអាមេរិក។ កម្មករ​ទាំង​នោះ​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល ៣៧% ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់ពួកគេស្ថិត​ក្រោម ៧,៥០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដែលទាបជាងការទាមទារ។

អ្នកកាសែតឈ្មោះ Lazzare Maxihen ដែលធ្វើការឱ្យក្រុមប្រព័ន្ធផ្សព្វផ្សាយហៃទី Roi des Infos បានទទួលមរណភាពដោយរបួសនៅឯមន្ទីរពេទ្យកាលពីថ្ងៃពុធ។ នេះបើយោងតាមគ្រូពេទ្យម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណ។

បន្ទាប់ពីហេតុការណ៍នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្កោលទោស​ចំពោះអំពើ​ឃោរឃៅ ហើយ​បាន​សន្យា​ការពារ​បាតុកម្ម​ដោយ​សន្តិវិធី។ លោក Henry បាន​សរសេរសារ​នៅ​លើប្រព័ន្ធបណ្ដាញសង្គម Twitter ថា​៖ “រដ្ឋាភិបាល​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​សាធារណៈ​ក្នុង​ការ​ធានា​សណ្តាប់​ធ្នាប់ និង​សន្តិសុខ”។មកទល់ពេលនេះ គេពុំទាន់​ដឹង​ពីមូលហេតុនៃការបាញ់បោះនេះនៅឡើយទេ ខណៈអ្នក​នាំ​ពាក្យ​ប៉ូលិស​ជាតិ​ហៃទី​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សហភាពអឺរ៉ុបនិយាយថា ខ្លួននឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើអ៊ុយក្រែន

សហភាពអឺរ៉ុបនិយាយថា ខ្លួននឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើអ៊ុយក្រែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021