CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សហភាពអឺរ៉ុបនិយាយថា ខ្លួននឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើអ៊ុយក្រែន

  • ដោយ: TV9 News New
  • | February 24, 2022
  • | 3:01 pm
សហភាពអឺរ៉ុបនិយាយថា ខ្លួននឹងឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះការវាយប្រហារលើអ៊ុយក្រែន

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបនឹងឱ្យក្រុងម៉ូស្គូទទួលខុសត្រូវចំពោះការវាយប្រហារយ៉ាង “អយុត្តិធម៌” លើអ៊ុយក្រែន។

លោកស្រីបានបង្ហោះសារនៅលើប្រព័ន្ធបណ្ដាញសង្គម Twitter ថា៖ “នៅក្នុងពេលវេលាដ៏តានតឹងនេះ យើងឈរជាមួយអ៊ុយក្រែននិង ស្ដ្រី បុរស និងកុមារស្លូតត្រង់ទាំងឡាយ ដែលនៅពេលនេះ ពួកគេប្រឈមមុខនឹងការវាយប្រហារនិងព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ”។

លោកស្រី von der Leyen បានបន្ថែមថា៖ “យើងនឹងធ្វើឱ្យវិមានក្រឹមឡាំងទទួលខុសត្រូវ”។មេដឹកនាំសហភាពអឺរ៉ុប គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលជាបន្ទាន់នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីជុំទីមួយនៃទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ីបានចូលជាធរមានកាលពីថ្ងៃពុធ។

គួរបញ្ជាក់ផងដែរថា ក្រុមមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលទៅកាន់ទីក្រុងជាច្រើនរបស់អ៊ុយក្រែន ហើយកងទ័ពត្រូវបានពង្រាយនៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកភ្លើងខៀវឱ្យមានប្រតិបត្តិការយោធាពិសេសនៅភាគខាងកើត៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ប្រមុខUNថ្កោលទោសការចាប់ខ្លួនកងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ CAR ដោយអំពាវនាវឱ្យមានការដោះលែងពួកគេ

ប្រមុខUNថ្កោលទោសការចាប់ខ្លួនកងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ CAR ដោយអំពាវនាវឱ្យមានការដោះលែងពួកគេ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021