CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

វត្តមានសត្វស្មោញប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេក្នុងជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង

  • ដោយ: VAN DETH
  • | February 25, 2022
  • | 11:51 am
វត្តមានសត្វស្មោញប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេក្នុងជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង

បាត់ដំបង! ជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង មានវត្តមានសត្វស្មោញជាប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។

មន្ត្រីអង្គការអភិរក្សបឹងទន្លេសាបបានបង្ហាញឲ្យដឹងថា÷ ចាប់តាំងពីឆ្នាំ ២០០៨មក គេសង្កេតឃើញមានសត្វស្លាបចំនួន ១០ប្រភេទដែលជាសត្វរងគ្រោះខ្លាំងបំផុតបាននឹងកំពុងរស់នៅក្នុងដែនអភិរក្សជីវ:ចម្រុះរ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ហើយត្រូវបានមន្ត្រីជំនាញ រួមជាមួយអង្គការដៃគូរួមគ្នាទប់ស្កាត់ និងអភិរក្សឡើងវិញ។

ជាមួយគ្នាប្រភេទសត្វកម្រដដែលនេះក៏ប្រឈម និងរងគ្រោះដោយការយាយីខ្លាំងពីមនុស្សតាមប្រមាញ់ធ្វើម្ហូបផងដែរនៅរវាងអំឡុងឆ្នាំ ២០០៨ មានដូចជា: សត្វស្មោញ, សត្វត្រដក់តូច, ត្រដក់ធំ, សត្វទុងប្រផេះ, សត្វចង្កៀលខ្យង, រនាលពណ៌, ពពូលទឹក, សត្វក្ងខ្លួនស សត្វអង្កត់ខ្មៅ និងសត្វអកត្រីប្រផេះជាដើម ដោយបច្ចប្បុន្នសត្វស្លាបដែលកំពុងបន្តវត្តមានរស់នៅក្នុងដែនអភិរក្សបឹងទន្លេសាប ចែកចេញជា ៣ប្រភេទ ក្នុងនោះមានប្រភេទសត្វដោយសម្បូរ ប្រភេទសត្វដោយបង្គួរ និងប្រភេទសត្វដ៏កម្រនៅប៉ែកអាសុីអគ្នេយ៍។

លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍តំបន់បឹងទន្លេសាបបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃម្សិលមិញថា÷ ប្រភេទសត្វស្មោញក្នុងចំណោមសត្វស្លាបដែលរងគ្រោះទាំង ១០ប្រភេទខាងលើបន្ទាប់ពីមានគោលការណ៍អភិរក្សពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០០១មក មន្ត្រីជំនាញបានរកឃើញជម្រកសត្វស្មោញរស់នៅលើដើមឈើតែ ២ដើមប៉ុណ្ណោះ ស្មើនឹងមេពូជចំនួន ៥០០ក្បាល ហើយធម្មជាតិរបស់សត្វស្មោញវាកាច់សំបុកពងកូននៅរៀងរាល់អំឡុងខែតុលា។

លោក តុន ណៃ បានបន្ថែមថា÷ ក្រោយរាជរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូបានផ្តោតយកចិត្តទុកដាក់លើការថែរក្សា និងអភិរក្សសត្វស្លាបទាំងអស់មក ក្រៅពីសត្វស្មោញ ក៏មានពូជសត្វចំនួន ៩ប្រភេទទៀត មានចំនួនកើនឡើងជាបន្តបន្ទាប់ផងដែរ ថែមទាំងបានក្លាយជាមេដែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចាប់អារម្មណ៍ចូលមកទស្សនាដែនទឹកភូមិសាស្ត្រខេត្តបាត់ដំបង យ៉ាងច្រើនគួរឲ្យគាត់សម្គាល់ផងដែរ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
កោះតៃវ៉ាន់នឹងចូលដៃជាមួយប្រទេសប្រជាធិបតេយ្យដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

កោះតៃវ៉ាន់នឹងចូលដៃជាមួយប្រទេសប្រជាធិបតេយ្យដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021