CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កោះតៃវ៉ាន់នឹងចូលដៃជាមួយប្រទេសប្រជាធិបតេយ្យដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

  • ដោយ: Ammaroith Chhim
  • | February 25, 2022
  • | 3:47 pm
កោះតៃវ៉ាន់នឹងចូលដៃជាមួយប្រទេសប្រជាធិបតេយ្យដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

កោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងចូលរួមជាមួយបណ្តាប្រទេសប្រជាធិបតេយ្យ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន ដោយក្នុងនោះ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំជាងគេបំផុតរបស់ពិភពលោកឈ្មោះ TMSC បានបន្ថែមថា ខ្លួននឹងអនុលោមតាមច្បាប់គ្រប់គ្រងការនាំចេញ។

លោកនាយករដ្ឋមន្ត្រី Su Tseng-chang បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិដោយមិនបានផ្តល់ព័ត៌មានលម្អិតថា៖ “យើងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើនៃការឈ្លានពានបែបនេះ ហើយនឹងចូលរួមជាមួយប្រទេសប្រជាធិបតេយ្យ ដើម្បីរួមគ្នាដាក់ទណ្ឌកម្ម”។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតៃវ៉ាន់ លោកស្រី Wang Mei-hua បាននិយាយថា កោះនេះនឹងពិនិត្យយ៉ាងតឹងរ៉ឹងលើ ការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត ប៉ុន្ដែលោកស្រី​ក៏​មិន​បាន​បញ្ជាក់​លម្អិតអំពីសកម្មភាពបន្ថែមទៀតផងដែរ។

ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កោះដែលជាគន្លឹះនៃខ្សែសង្វាក់ផ្គត់ផ្គង់ ឧបករណ៍បន្ទះឈីប Semiconductor សកលនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលមានគោលជំហរដូចគ្នា ដើម្បីអនុម័តវិធានការសមស្របក្នុងគោលបំណងរំដោះអ៊ុយក្រែនពីសង្រ្គាម។

នៅពេលសួរអំពីទណ្ឌកម្មនេះ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple Inc និងជាក្រុមហ៊ុនចុះបញ្ជីមានតម្លៃបំផុតរបស់អាស៊ី បាននិយាយថា ខ្លួននឹងអនុវត្តតាមច្បាប់ត្រួតពិនិត្យការនាំចេញ។

ក្នុងសេចក្ដីថ្លែងការណ៍មួយ TSMC បានបញ្ជាក់ថា៖ “ក្រុមហ៊ុនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានទាំងអស់ ហើយប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការអនុលោមតាមច្បាប់ត្រួតពិនិត្យការនាំចេញថ្មីដែលបានប្រកាស”។

សេចក្ដីថ្លែងការណ៍បានបន្ដថា៖ “ក្រុមហ៊ុនក៏មានប្រព័ន្ធត្រួតពិនិត្យការនាំចេញយ៉ាងម៉ត់ចត់ផងដែរ រួមទាំងដំណើរការវាយតម្លៃ និងត្រួតពិនិត្យដ៏រឹងមាំ ដើម្បីធានាបាននូវការរឹតបន្តឹងការត្រួតពិនិត្យការនាំចេញ”។

គួរបញ្ជាក់ផងដែរថា រុស្ស៊ីមិនមែនជាទីផ្សារសំខាន់សម្រាប់ទំនិញរបស់តៃវ៉ាន់ទេ។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ពាណិជ្ជកម្មរបស់តៃវ៉ាន់ជាមួយអ៊ុយក្រែននិងរុស្ស៊ីនីមួយៗមានតិចជាង ១% នៃចំនួនសរុបរបស់ខ្លួន៕

 

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អាជ្ញាធរមីនចុះកំទេចកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមជាង ៦ពាន់គ្រាប់នៅស្រុកសំបូរ

អាជ្ញាធរមីនចុះកំទេចកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមជាង ៦ពាន់គ្រាប់នៅស្រុកសំបូរ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021