CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរមីនចុះកំទេចកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមជាង ៦ពាន់គ្រាប់នៅស្រុកសំបូរ

  • ដោយ: VAN DETH
  • | February 25, 2022
  • | 3:56 pm
អាជ្ញាធរមីនចុះកំទេចកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមជាង ៦ពាន់គ្រាប់នៅស្រុកសំបូរ

(ក្រចេះ)÷មជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានកម្ទេចកាកសំណាល់ ជាតិផ្ទុះសល់ពីសង្គ្រាមប្រមាណជា ៦,២៧៤គ្រាប់ នៅចំនុចអូរអណ្តាក់ ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះក្រោមអធិបតីភាព លោក សែម រតនា ទីប្រឹក្សាអាជ្ញាធរមីន និងជាតំណាងឲ្យ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម និងលោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋចំនួន ៣៥០នាក់។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ វិន ឌី នាយករង នាយកដ្ឋានផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន និងជាមេបញ្ជាការដ្ឋានបោសសំអាតមីន និងកាកសំណល់សង្គ្រាមប្រចាំទិសឦសាន បានឲ្យដឹងថា ប្រតិបត្តិការនេះ ចាប់ផ្តើមធ្វើឡើង កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ និងបញ្ចប់ប្រតិបត្តិការ នៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២២ខាមុខនេះ នៅលើភូមិសាស្ត្រ២ទីតាំង ។ ទីតាំងទី១ គឺ LR/CMAA/05000 មានផ្ទៃដីសរុប ២៥៨,៨៦២ ម៉ែត្រក្រឡា (លេខកូដភូមិ ១០០៤០៥០៥) ចាប់ផ្តើមនៅថ្ងៃទី ៣ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្នុងនោះបានរកឃើញគ្រាប់ចំនួន ៥,១២៥គ្រាប់។ ទីតាំងទី២ គឺ LR/CMAA/04991 មានផ្ទៃដីសរុប ៩៩១,១៣៨ ម៉ែត្រក្រឡា (លេខកូដភូមិ ១០០៤០៥០៥) ចាប់ផ្តើមនៅថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២២ ក្នុងនោះបានរកឃើញគ្រាប់ចំនួន ១,១០៥គ្រាប់។ សរុបផ្ទៃដីដែលបានបោសសំអាតរួច១០០% មានចំនួន ១,២៥០,០០០ ម៉ែត្រក្រឡា រកឃើញគ្រាប់មិនទាន់ផ្ទុះសរុប ៦,២៣០ គ្រាប់។ លោកឧត្តមសេនីយ៍ទោ វិន ឌី បានបញ្ជាក់ថា ក្នុងនោះមានប្រភេទគ្រាប់ BLU 26 ចំនួន ១៦១គ្រាប់, BLU 61 ចំនួន ១៦គ្រាប់, DGA ០៦គ្រាប់, Mortar 81mm ១៨គ្រាប់, Mortar 60mm ២៩គ្រាប់, PKM ៦ពាន់គ្រាប់ និងអំបែង និងលោហធាតុ ២,០០៧ដុំ ស្មើរនឹង ៦៦៧kg។

លោក សែម រតនា ទីប្រឹក្សា អាជ្ញាធរមីន បានបញ្ជាក់ថា ខេត្តក្រចេះ នៅសល់ផ្ទៃដី ប្រមាណ ៨៣គីឡូម៉ែត្រក្រឡាទៀត នៅប្រឈមនិងគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបាននិងកំពុងគម្រាមកំហែងដល់អាយុជីវិតជនស្លូតត្រង់ ហើយក៏ជាឧបសគ្គដល់ការ ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការអភិវឌ្ឍនានាទៀតផងដែរ។ ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២១ យោងតាមទិន្និន័យជនរងគ្រោះ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់អាជ្ញាធរ មីន ខេត្តក្រចេះ មានជនរងគ្រោះ ៧៧៣នាក់ ក្នុងនោះដោយសារមីន ៤១៥នាក់ និងបាត់បង់ជីវិត ៣៥៨នាក់។ ដោយឡែក នៅខែ មករា – កុម្ភៈ ឆ្នាំ២០២២នេះ ខេត្តក្រចេះ មានគ្រោះថ្នាក់ ១៣ករណី បណ្ដាលឲ្យមានជនរងគ្រោះ ៥នាក់ និងបាត់បង់ជីវិត ៥នាក់ គ្រោះថ្នាក់ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម និងពិការ ៣នាក់ ១ករណី។ តូរលេខនេះ បង្ហាញ់ថា គ្រាន់តែខែមករា – កុម្ភៈ ឆ្នាំ២០២២ អត្រាគ្រោះថ្នាក់ក្នុងខេត្តក្រចេះ បានកើតឡើង១០០% បើប្រៀបធៀបនឹងឆ្នាំ២០២១៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ជប៉ុនធ្វើការជាមួយក្រុមប្រទេស G7 ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

ជប៉ុនធ្វើការជាមួយក្រុមប្រទេស G7 ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021