ជនសង្ស័យចំនួន០២នាក់ ឈ្មោះសុខ-ចំរើនភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិព្រែកហូរកើតសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល។
មុខរបរជាងសំណង់(ឃាត់ខ្លួន)
ឈ្មោះហែម-ប៊ុនថនភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល។ មុខរបរជាងសំណង់(ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន
-កាបូបដៃពណ៏ខ្មៅចំនួន០១
-ទូរស័ព្ទដៃចំនួន០១ម៉ាកVIVOពណ៏ស
-នាឡិកាដៃពណ៏ខ្មៅចំនួន០១
-កាតវីងចំនួន០២សន្លឹក
-កាតយូនិចស៊ីចំនួន០១
-ថង់វេចខ្ចប់មួយចំនួន
កើតហេតុនៅថ្ងៃទី២៧-០២-២០២២វេលាម៉ោង១១-៤៥នាទីនៅចំណុចភូមិព្រែកហូរលិចសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាល។បើយោងតាមការបញ្ជាក់ពីលោក យី វណ្ណដា អធិការក្រុងតាខ្មៅ បានប្រាប់ថា មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហូរបានចេញល្បាតមកដល់ចំណុចកើតហេតុខាងលើក៍ប្រទះឃើញជនសង្ស័យឈ្មោះសុខ-ចំរើនកំពង់ឈរម្នាក់ឯងនៅចំណុចកើតហេតុខាងលើពេលឃើញសមត្ថកិច្ចយើងមកដល់ជនសង្ស័យក៍បោះថ្នាំចោលទៅលើដីរួចសមត្ថកិច្ចយើងក៍ឃាត់រួចលោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យរួមនិងវត្ថុតាងយកមកប៉ុស្តិ៍។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសុខ-ចំរើនបានឆ្លើយសារភាពថាថ្នាំចំនួន០៥កញ្ចប់នេះពិតជារបស់ខ្លួនដែបានទិញពីឈ្មោះហែម-ប៊ុនថនភេទប្រុសរស់នៅភូមិព្រែកហូរលិចសង្កាត់ព្រែកហូរក្រុងតាខ្មៅខេត្តកណ្តាលក្នុងតម្លៃ៥០០០០ម៉ឺនរៀពិតប្រាកដមែន។ហើយជនសង្ស័យឈ្មោះសុខ-ចំរើនបានឆ្លើយសារភាពថាខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះហែម-ប៊ុនថនចំនួន០៣លើកមកហើយទិញម្តងតម្លៃ៥០០០០រៀល(ប្រាំម៉ឺនរៀល)។
ក្រោយមកលោកមេប៉ុស្តិ៍រាយការណ៍ជូនលោកអធិការសុំគោលការណ៍បន្តយកឈ្មោះហែម-ប៊ុនថនមកប៉ុស្តិ៍សួរនាំនិបញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធីច្បាប់។
ជនសង្ស័យត្រូវបានយកសំណាករួចហើយលទ្ធផល(អវិជ្ជមាន)