CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

EU គ្រោងនឹងបើកកិច្ចប្រជុំកំពូលជាមួយចិននៅដើមខែមេសា ដើម្បីពិភាក្សាពីភាពតានតឹង

  • ដោយ: Ammaroith Chhim
  • | March 1, 2022
  • | 3:32 pm
EU គ្រោងនឹងបើកកិច្ចប្រជុំកំពូលជាមួយចិននៅដើមខែមេសា ដើម្បីពិភាក្សាពីភាពតានតឹង

សហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំកំពូលមួយជាមួយប្រទេសចិននៅថ្ងៃទី១ ខែមេសា ដើម្បីរំសាយភាពតានតឹងដែលកំពុងកើនឡើងរវាងប្លុកនិងប្រទេស។ នេះបើតាមអនុប្រធានគណៈកម្មការអឺរ៉ុប និងប្រធានពាណិជ្ជកម្ម EU លោក Valdis Dombrovskis ដែលបានលើកឡើង កាលពីថ្ងៃចន្ទ។

លោក Dombrovskis បានប្រាប់គណៈកម្មាធិការពាណិជ្ជកម្មនៃសភាអឺរ៉ុបថា៖ “យើងដឹងថាយើងស្ថិតក្នុងដំណាក់កាលដ៏ស្មុគស្មាញនៃទំនាក់ទំនងជាមួយប្រទេសចិន”។

លោក Dombrovskis បានសំដៅទៅលើកិច្ចព្រមព្រៀងវិនិយោគមួយ ដែលបានជាប់គាំងបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើសមាជិកសភាមួយចំនួន និងជម្លោះរវាងចិននិងលីទុយអានី ដែលក្រោយមកមានការបង្កើតស្ថានទូតរបស់តៃវ៉ាន់នៅឯលីទុយអានី។

លោក Dombrovskis បាននិយាយថា៖ “វាច្បាស់ណាស់ថា ប្រធានបទមួយចំនួនចាំបាច់ត្រូវដោះស្រាយនៅកម្រិតនយោបាយខ្ពស់បំផុត ដើម្បីមើលថាតើយើងអាចកែលម្អកិច្ចសហប្រតិបត្តិការរបស់យើងដល់កម្រិតណា”។

មន្ត្រី​សហភាព​អឺរ៉ុប​ម្នាក់​បាន​ឱ្យដឹង​ថា ជំនួប​កំពូល​ទំនង​ជា​មានលក្ខណៈ​អនឡាញ​ជាជាងជួប​ផ្ទាល់​។

សហភាពអឺរ៉ុបចាត់ទុកប្រទេសចិនជាគូប្រជែងយុទ្ធសាស្ត្រក្នុងវិស័យមួយចំនួន ប៉ុន្តែជាដៃគូក្នុងវិស័យដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ខ្លួនក៏មានបំណងចង់ឱ្យប្រទេសចិនដើរស្របគ្នាក្នុងការធ្វើកំណែទម្រង់ច្បាប់ពាណិជ្ជកម្មនៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

លោក Dombrovskis មិនបាននិយាយថាតើប្រធានបទការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននឹងមាននៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខទេ ប៉ុន្តែបានទទួលស្គាល់ថាមានហានិភ័យ ដែលចិននិងរុស្ស៊ីអាចកាន់ដៃគ្នា។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានថ្លែងថា វាជារឿងធម្មតាទេ ដែលមានភាពខុសប្លែកគ្នា ខណៈដែលប្រទេសចិន និងសហភាពអឺរ៉ុប ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ផ្សេងៗគ្នា។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍរបស់ចិនគឺជាឱកាស មិនមែនជាឧបសគ្គឡើយដល់សហភាពអឺរ៉ុបឡើយ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post

ជនសង្ស័យ២នាក់ ជាកម្មករសំណង់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកំលាំងជំនាញឃាត់ខ្លួនសួរនាំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021