ខ្សែការពារក្លិបតោខៀវ Chelsea កីឡាករ Andreas Christensen ត្រូវបានរាយការណ៍ថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួន ក្នុងការផ្ទេរទៅក្លិប Barcelona នៅរដូវក្តៅខាងមុខនេះ។
បច្ចុប្បន្នក្រុមអ្នកមានបុណ្យFC Barcelona កំពុងតែរកខ្សែការពារថ្មី ជំនួសកីឡាករជើងចាស់ Gerard Pique ដោយគាត់កំពុងឈានចូលវ័យជ្រេរ ហើយកំពុងតែធ្លាក់ទម្រង់លេង។ ជាក់ស្តែង Barca បានយក Eric Garcia ពី Manchester City មករ៉ាប់រងម្តងហើយ ក៏ប៉ុន្តែអ្វីៗគឺមិនបានដូចបំណង ទើបពេលនេះ Barca បែរទៅចាប់អារម្មណ៍ កីឡាករ Chelsea ខាងលើវិញ។
បើយោងទៅតាមសារកាសែត CaughtOffside បានចុះផ្សាយថា Christensen និង Barca បានយល់ស្របព្រមព្រៀងគ្នាហើយ ដោយ Christensen អាចនឹងផ្លាស់ទៅនៅរដូវក្តៅខាងមុខនេះ បន្ទាប់ពី Chelsea មិនអាចបន្តកុងត្រាថ្មីឲ្យគេបាន៕