CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានាធិបតីបារាំង៖ “លោក ពូទីន តែម្នាក់ឯងជ្រើសរើសសង្រ្គាមនៅអ៊ុយក្រែន”

  • ដោយ: Ammaroith Chhim
  • | March 3, 2022
  • | 1:58 pm
ប្រធានាធិបតីបារាំង៖ “លោក ពូទីន តែម្នាក់ឯងជ្រើសរើសសង្រ្គាមនៅអ៊ុយក្រែន”

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃពុធបានលើកឡើងពី “ការភូតកុហក” ដែលបានផ្សព្វផ្សាយដោយរដ្ឋាភិបាលរុស្ស៊ី ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមេដឹកនាំរូបនេះបាននិយាយថា លោកនឹងនៅតែបន្ដទាក់ទងជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ​ដើម្បីព្យាយាមស្វែងរកនិងបង្កើតបទឈប់បាញ់។

លោក Macron ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបដើម្បីបញ្ចៀសសង្គ្រាម តាមរយៈការចូលជួបជាមួយលោក ពូទីន នៅទីក្រុងមូស្គូ កាលពីខែមុននិងការសម្របសម្រួលតាមទូរស័ព្ទរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្ដីបន្ទោសរុស្ស៊ីចំពោះអរិភាពនេះ។

លោក Macron បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជនបារាំង ដោយបានសរសើរនិងសាទរ លោក Zelenskiy ថាជាគំរូនៃ “កិត្តិយស សេរីភាព និងភាពក្លាហាន” ហើយបានសង្កត់ធ្ងន់ទៅលើលោក ពូទីន ថាបានបំពានការប្តេជ្ញាចិត្តអន្តរជាតិម្ដងមួយៗ តាមរយៈការជ្រើសរើសសង្គ្រាម។

លោកបានមានប្រសាសន៍ថា៖ “សង្រ្គាមនេះមិនមែនជាជម្លោះរវាងលោកខាងលិច និងរុស្ស៊ីដូចដែលអ្នកខ្លះចង់ឱ្យយើងជឿឡើយ។ គ្មានមូលដ្ឋានអង្គការណាតូនៅអ៊ុយក្រែននោះទេ។ ទាំងនេះគឺជាការកុហក។ រុស្ស៊ីគឺជាអ្នកឈ្លានពាន។ នេះមិនមែនជាសង្គ្រាមប្រឆាំងណាហ្ស៊ីនិយមទេ ប៉ុន្ដែវាគឺជាការកុហក”។រុស្ស៊ី​បាននិយាយ​ថា ​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​ក្នុង​គោល​បំណង​រំសាយ​អាវុធនៅ​អ៊ុយក្រែន ​និង​ចាប់​​«ក្រុម​ណាហ្ស៊ី»  ដែលលោក ​ពូទីន បាន​និយាយ​ថា ក្រុមនេះ​កំពុង​គ្រប់គ្រង​ប្រទេស។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងនឹងធ្វើឡើងក្នុងពេលយ៉ាងខ្លីខាងមុខនេះ ខណៈលោក Macron បានគូសបញ្ជាក់ថា លោកនឹងបន្តការពារតម្លៃនិងជំហររបស់ប្រទេសបារាំងនៅក្នុងពិភពលោក៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
WHOព្រមានពី“មហន្តរាយមនុស្សធម៌”នៅក្នុងប្រទេសអ៊ុយក្រែន

WHOព្រមានពី“មហន្តរាយមនុស្សធម៌”នៅក្នុងប្រទេសអ៊ុយក្រែន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021