CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

WHOព្រមានពី“មហន្តរាយមនុស្សធម៌”នៅក្នុងប្រទេសអ៊ុយក្រែន

  • ដោយ: Ammaroith Chhim
  • | March 4, 2022
  • | 2:22 pm
WHOព្រមានពី“មហន្តរាយមនុស្សធម៌”នៅក្នុងប្រទេសអ៊ុយក្រែន

ថ្លែងពីឃ្លាំងមួយក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ ជាកន្លែងដែលអង្គការសុខភាពពិភពលោក (WHO) កំពុងសម្របសម្រួលការផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តចំនួន៣៦តោនទៅកាន់ប្រទេសអ៊ុយក្រែន នាយកអង្គការ WHO ប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge បានព្រមានថា រលកបន្ទាប់នៃជនភៀសខ្លួនទំនងជាងាយរងគ្រោះដោយសារជំងឺនិងបញ្ហាសេដ្ឋកិច្ច ខ្លាំងជាមនុស្សមួយលានដំបូងដែលបានគេចចេញពីប្រទេសរួច ក្រោយពេលរុស្ស៊ីបានចាប់ផ្ដើមឈ្លានពាន។

លោក Kluge បាននិយាយថា នៅពេលដែលរុស្ស៊ីបង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងធំៗ ប្រជាជនអ៊ុយក្រែនដែលមានធនធានតិចនិងសុខភាពខ្សោយ ដែលនឹងត្រូវការការគាំទ្រច្រើននឹងត្រូវបង្ខំចិត្តធ្វើដំណើរដ៏គ្រោះថ្នាក់ទៅកាន់ព្រំដែន។ លោក​បារម្ភ​ថា ពួកគេអាច​ប្រឈម​នឹង​ការ​ខ្វះខាត​សម្ភារ​ពេទ្យ និង​ការ​ថែទាំ​សង្គ្រោះ​បន្ទាន់។

ការអត្ថាធិប្បាយរបស់ Kluge កើតឡើងនៅពេលដែលមន្ត្រីមកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែនបាននិយាយថា ពួកគេបានយល់ព្រមបង្កើតច្រករបៀងមនុស្សធម៌សម្រាប់ការផ្តល់ជំនួយ និងមានសក្តានុពលក្នុងការជំរុញឱ្យមានបទឈប់បាញ់នៅក្នុងតំបន់មួយចំនួន ដើម្បីជួយជនភៀសខ្លួន។

ជំនួយរបស់អង្គការសុខភាពពិភពលោក ដែលត្រូវបានប្រគល់ទៅឱ្យប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ នឹងផ្លាស់ទីទៅកាន់ទីក្រុង Lviv របស់អ៊ុយក្រែនជាមុនសិន ហើយបន្ទាប់មកចូលទៅក្នុងតំបន់ជម្លោះចាប់ពីថ្ងៃសុក្រ។ វារួមបញ្ចូលទាំងឧបករណ៍ព្យាបាលរបួសសម្រាប់មនុស្ស ១,០០០ នាក់ ក៏ដូចជាការថែទាំវេជ្ជសាស្រ្តផ្សេងទៀតសម្រាប់មនុស្សរហូតដល់ ១៥ម៉ឺននាក់ រួមទាំងថ្នាំមហារីក និងអាំងស៊ុយលីនសម្រាប់អ្នកជំងឺទឹកនោមផ្អែមផងដែរ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សមត្ថកិច្ចឃាត់ខ្លួនយុវជន៦នាក់ក្នុង០២ក្រុម វាយ កាប់ និងគប់គ្នាទៅវិញ ទៅមក

សមត្ថកិច្ចឃាត់ខ្លួនយុវជន៦នាក់ក្នុង០២ក្រុម វាយ កាប់ និងគប់គ្នាទៅវិញ ទៅមក

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021