ខេត្តបាត់ដំបង! សមត្ថកិច្ចឃាត់ខ្លួនយុវជនចំនួន០៦នាក់ត្ក្នុងករណីហិង្សាដោយចេត នា មានស្ថានទម្ងន់ទោសដោយប្រេីប្រាស់កាំបិតនិងដំ បង រួមនឹងដុំថ្មផង បានវាយ កាប់ និងគប់គ្នាទៅវិញ ទៅមកនៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២ ២ នៅចំ ណុចក្រុមទី០៥ ភូមិរំចេក៣ សង្កាត់រត នៈ ក្រុងបាត់ដំបង ។
លោកអធិការបានបញ្ជាក់ថា ករណីអំពេីហិង្សានេះដែរដោយអ នុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការ នគរ បាលខេត្តបាត់ ដំ ប ង រួមនឹងយោបល់លោកវរសេនី យ៍ឯក លីម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ផងនោះ លោកបានដឹកនាំកម្លាំងចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់នាំមកកាន់អធិការដ្ឋានដេីម្បីសាកសួរ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន!
១-ឈ្មោះ ចាប ដានុន ភេទប្រុស អា យុ ១៩ឆ្នាំ
២-ឈ្មោះ សោម រតនា ភេទប្រុស អា យុ ១៧ឆ្នាំ
៣-ឈ្មោះ ហេង ដាវីន ភេទប្រុសអាយុ ១៦ឆ្នាំ
៤-ឈ្មោះ សិទ្ធ ចាន់រក្សា ភេទប្រុស អាយុ១៧ឆ្នាំ ទាំងបួននាក់មានទីលំនៅភូមិរំចេក៣ សង្កាត់ រតនះ ក្រុងបាត់ដំបង
៥-ឈ្មោះ សៃ សុភ័ក្រ ភេទប្រុស អា យុ ១៧ឆ្នាំ
៦-ឈ្មោះ ទុំ សុវណ្ណតុលា ភេទប្រុស អា យុ១៧ឆ្នាំ ទាំងពីរនាក់មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងមាន៖
-កាំបិតកែឆ្នៃចំនួន០៣
-ដំបងឈើចំនួន០១
-ដុំថ្មចំនួន០១ ។
ជនសង្ស័យទាំង០៦នាក់ក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាងរហូតមកដល់ពេលនេះត្រូវបាននគរ បាលក្រុងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនិតិវិធី ច្បាប់៕