សៀមរាប: ព្រៃសហគមន៍បឹងពែរ រងការកាប់ឈើយ៉ាងរង្គៀលស្ទើរក្លាយជាវាល !ដោយសារមានការបើកដៃពីមន្រ្ដីបរិស្ថាននិងមន្រ្ដីរដ្នបាលព្រៃឈើមួយចំនួន ដែលគិតតែប្រយោជន៍ ហ៊ានលក់ឧត្តមគតិរបស់ខ្លួន ភ្លេចអស់តួនាទី ការព្វកិច្ច ជាអ្នកថែរក្សាការពារ បង្រ្កាប់បទល្មើសព្រៃឈើ តែផ្ទុយទៅវិញមន្រ្ដីមួយចំនួនស៊ីប្រាក់ខែរដ្ន បែរជាផ្សំគំនិតបំផ្លាញភោគទ្រព្យធម្មជាតិបម្រើផលប្រយោជន៍បុគ្គលទៅវិញ ។
បើតាមសេចក្ដីរាយការណ៍ពីប្រជាសហគមន៍ អ្នកឃ្លាំមើលបទល្មើសព្រៃឈើនិង អ្នកសារព័ត៏មានបានឲ្យដឹងថា ព្រៃសហគមន៍បឹងពែរ នៅចំណុចដកពោធិ៍ ឃុំគោកធ្លោកលើ ស្រុកជីក្រែង ខេត្តសៀមរាប រងការកាប់ទន្ទ្រានយកឈើពីសំណាក់ពលរដ្ឋដោយមានការបើកដៃពីមន្ត្រីបរិស្ថានក្បាលដំរី ដែលមានស្នាក់ការនៅក្នុង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាបរាប់ឆ្នាំមកហើយ ទើបតែបែកធ្លាយដោយបង្គាប់អោយម្ចាស់រទេះដឹកឈើបង់លុយក្នុង១រទេះ ១៥ម៉ឺនរៀល ថ្នូរទៅនិងការមិនបង្រ្កាប់ ។ កត្តាទាំងនេះហើយបានជាព្រៃឈើរលាយហិចហោចរកមុខមិនឃើញ មិនខុសពីពាក្យចាស់ពោលថា (មាន់ពងក្នុងជង្រុកណាស៊ីស្រូវជង្រុកនោះ) ទង្វើបែបនេះសរបញ្ចាក់អោយឃើញថា មន្រ្ដីបរិស្ថានមួយចំនួនគិតប្រយោជនផ្ទាល់ខ្លួនជាជាងប្រយោជន៍សមូហភាព ។
តាមការរៀបរាបពីម្ចាស់រទេះនៅថ្ងៃទី ០២ ខែ មិនាឆ្នាំ ២០២២ បានអោយដឹងថាមុនពេលចូលទៅកាប់ឈើក្នុងព្រៃសហគមន៍បឹងពែរ ត្រូវទូស័ព្ទរាយការណ៍ប្រាប់មន្រ្ដីបរិស្ថានទៅតាមវេនជាមុន បើចំវេនអ្នកណាត្រូវខលប្រាប់អ្នកនោះបើមិនដូច្នោះទេមិនអោយចូលកាប់ឈើនិងមិនអោយដឹកចេញ។លុះកាប់ឈើរួចលើកដាក់លើរទេះត្រូវទូស័ព្ទប្រាប់ពីចំនួនរទេះដែលត្រូវដឹកចេញ ដោយគិតក្នុង១រទេះ ១៥ម៉ឺនរៀល ក្នុងតំលៃអាចចចារបាន រួចហើយវេលុយតាមវីង។
ជាក់ស្ដែងកាលពីថ្ងៃទី ០២ ខែ មិនា ឆ្នាំ២០២២ ម្ចាស់រទេះ បានអះអាងថាបានរកស៊ីឈើជាង២០ឆ្នាំហើយ ប៉ុន្ដែចូលទៅកាប់ព្រៃសហគមន៍បឹងពែរទើបតែ ២ឆ្នាំ និងបានវេលុយ អោយ លោក ទេព អាង មន្រ្ដីបរិស្ថាន ក្បាលដំរី ចំនួន ៦៩ម៉ឺនរៀលជាថ្នូរមិនបង្រ្កាប់។
ទទឹមនិងនោះក៏មានការរឹះគន់ផងដែរថា លោក ទេព អាង ជាអ្នករកសេដ្ឋកិច្ចអោយលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ទើបបានជាលោក ស៊ុន គង់ ព្យាយាមការពារ លោក ទេព អាង និងហៅអ្នកការសែត ប្រជាសហគមន៍ មកបំភ្លឺកាលពីរសៀលថ្ងៃទី០៣ ខែ មិនា ឆ្នាំ២០២២ នៅស្នាក់ការបរិស្ថានទួលខ្សាច់ ពាក់ព័ន្ធនិងចោតថាមន្រ្ដីបរិស្ថាន ឈ្មោះ ទេព អាង ថាដើរយកលុយពីបទល្មើសដឹកឈើ !ក្នុងការបំភ្លឺនោះ អ្នកសារព័ត៏មាន បានលើកយកសំដីម្ចាស់រទេះព្រមទាំងរូបភាពថតសម្ភាស និងបង្ហាញក្រដាស វីង ដែលបានវេលុយតាមវីនអោយលោក ទេព អាង ៦៩ម៉ឺនរៀលដែលតាមការតាមការទាមទា ! តែត្រូវបានគេស្ដីបន្ទោសថា មុននិងចូលទៅក្នុងព្រៃសហគមន៍ម្ដេចមិនសហការជាមួយមន្រ្ដីបរិស្ថាន ប៉ុន្ដែរ សំដីនេះត្រូវបានអ្នកសារព័ត៏មានច្រានចោលថា បើសហការជាមួយលោក ខ្ញុំមិនអាចរកព័ត៏មានបានទេ ម្លេះ លោកនិងបិតមិនអោយមានបទល្មើសកាប់និងដឹកឈើឡើយ ។
លោក ទេព អាង បានឆ្លើយតបតាមទូស័ព្ទ ដោយទទួលស្គាល់ថាពិតជាបានពាក់ព័ន្ធក្នុងក្រុមរបស់លោក ហើយលោកធ្វើតាមតែមេល្បាត់ ឈ្មោះ សែម អោយធ្វើ ! ប៉ុន្ដែររឿងក្រដាសវីង នោះជារឿងកាលពីមុន ចំណែករឿងដែលកើតថ្មីនេះមិនបានទទួលលុយទេដោយសារមិនត្រូវគ្នា ម្ចាស់រទេះកាប់ទំលាប់ឈើអស់ លោកក៏ប្រគល់ឈើនោះអោយទៅសហគមន៍ព្រៃធំរក្សាទុក ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន ខេត្តសៀមរាប ឆ្លើយតមតាមទូស័ព្ទថា លោក ស៊ីបមិនទាន់ដឹងច្បាស់ទេ បើសិនជាមានករណីនេះ យើងនិងបន្ដនិតិវិធីពិភាក្សាតទៅទៀត ដោយលោកមិនបានប្រាប់ពីចំណាត់ការនិតិវិធីលើមន្រ្ដីបរិស្ថានរបស់លោកដែលពាក់ព័ន្ធនិងការអនុវត្តន៍ខុសពីតួនាទី រក្សាការពារ និងបង្រ្កាប់បទល្មើសបែរជាឃុបឃិតបង្កើតបទល្មើសព្រៃឈើ៕