CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

សមត្ថកិច្ចចម្រុះឆែកឆេរ ក្រុមហ៊ុនហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក រុករកវត្ថុតាងក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារ

  • ដោយ: VAN DETH
  • | March 7, 2022
  • | 4:20 pm
សមត្ថកិច្ចចម្រុះឆែកឆេរ ក្រុមហ៊ុនហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក រុករកវត្ថុតាងក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក ដែលជាភ្ញាក់ងារ សេវាកម្ម ពន្ធដារ ត្រូវបានកម្លាំងនគរបាល នាយដ្ឋានសន្តិសុខ ផ្ទៃ ក្នុងនៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋាន ពន្ធដារ បានចុះឆែកឆេរ ដើម្បី រុករកវត្ថុតាង ដែលម្ចាស់ក្រុមហ៊ុន ដែលគេអះអាងថា ជាមន្រ្តីពន្ធដារ បានក្លែងបន្លំឯកសារ កឹបកេង លុយរដ្ឋ រាបលានដុល្លារតាមរយះធ្វើឯកសារបង់ពន្ធ។

ប្រតិបត្តិការចុះការឆែកឆេរ ក្រុមហ៊ុន នេះបានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី០៧ខែ មិនា ឆ្នាំ២០២២ នៅស្នាក់ការក្រុមហ៊ុន ដែល ស្ថិតនៅ ផ្ទះលេខ ២៥១Cផ្លូវលេខ ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញទៅតាម អំណាចដិការបង្គាប់អោយឆែកឆេរលេខ០២ក .ដ.ឆចុះថ្ងៃទី២៥ខែកុម្ភះឆ្នាំ ២០២២របស់ លោក តាំង ស៊ុនឡាយប្រធានសាលាដំបូងរាជធានីភ្នំពេញ ។


ប្រតិបត្តិការនេះដឹកនាំ ដោយលោក ឧត្តមសេនីយ៍ត្រី ប៊ុត ភីន អនុប្រធាននាយកដ្ឋានសន្តិសុខ ផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងមានការចូលរួមសម្របសម្រួលពីលោកឆាយ ហុង ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោកសុខ ហេង អនុប្រធាននាយដ្ឋានពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋាន ផងដែរ។
តាមព័ត៌មាន បានបង្ហើបអោយការ ចុះឆែកឆេរក្រុមហ៊ុនហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.កនេះ បាន ធ្វើឡើង បន្ទាប់ ពីនាយកដ្ឋាន ពន្ធដារ បានធ្វើការស្រាវជ្រាវ ឃើញ ថា ម្ចាស់ក្រុមហ៊ុន បានឃុបឃិត គ្នា ក្លែងបន្លំឯកសារបង់ពន្ធ ដើម្បី កឹបកេង ប្រាក់បង់ពន្ធរបស់រដ្ឋ ដែលមានទឹកប្រាក់រាបលានដុល្លារសហរដ្ឋអាមេរិក ។


តាមសមត្ថកិច្ច បានអោយដឹងថា នៅក្នុងការឆែកឆេរ សមត្ថកិច្ច បានដកហូតវត្ថុតាងជាច្រើនរួមមាន៖កំព្យូទ័រជាច្រើនគ្រឿង ម៉ាស៊ីនកាមេរា ឧបករណ៍ អេឡិចត្រូនិច ជាច្រើនគ្រឿង ,ឯកសារនិងត្រាជាច្រើន ទៀតព្រមទាំងឃាត់ខ្លួន បុគ្គលិក ចំនួន ៥នាក់ទៅសាកសួរ ក្នុង១.ឈ្មោះហ៊ត លីហុងភេទប្រុស ជាប្រធានគណនេយ្យ តំណាងក្រុមហ៊ុន , ២ . ហ៊ុល ស្រីលី ភេទស្រីអាយុ២៣ឆ្នាំ ,៣.ឡែម រ័ត្ន ភេទស្រីអាយុ២៥ឆ្នាំ ,៤.ឈ្មោះហុង ចានវុទ្ធីភេទប្រុសអាយុ៤៧ឆ្នាំ និង៥.ឈ្មោះកុត សម្បត្តិ ទៅកាន់នាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ដើម្បីសាកសួរ ។ចំណែកទីតាំងក្រុមហ៊ុន ត្រូវបានសមត្ថកិច្ច បិទសៀល ឃ្លុំបេជាបណ្តោះអាសន្ត។

តាមព័ត៌មានអោយដឹងថា នៅក្នុងថ្ងៃនេះ ដែលសមត្ថកិច្ច បានចុះត្រួតពិនិត្យឆែកឆេរផ្ទះចំនួន២ទៀត នៅក្នុងខណ្ឌឬស្សីកែវ ១កន្លែង និងខណ្ឌ ពោធិ៍សែនជ័យ ១កន្លែង៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
មេដឹកនាំអឺរ៉ុបព្រមានជុំវិញលទ្ធផលពីការហាមឃាត់ប្រេងពីរុស្ស៊ី

មេដឹកនាំអឺរ៉ុបព្រមានជុំវិញលទ្ធផលពីការហាមឃាត់ប្រេងពីរុស្ស៊ី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021