CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មេដឹកនាំអឺរ៉ុបព្រមានជុំវិញលទ្ធផលពីការហាមឃាត់ប្រេងពីរុស្ស៊ី

  • ដោយ: TV9 News New
  • | March 8, 2022
  • | 12:18 pm

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Boris Johnson បានអំពាវនាវឱ្យមាន “ជំហ៊ានជាបន្ដបន្ទាប់” ដើម្បីងាកចេញពីការពឹងផ្អែកលើប្រេងនិងឧស្ម័នរបស់រុស្ស៊ី ដែលកំពុងលុកលុយអ៊ុយក្រែន។

បន្ទាប់ពីកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដានិងហូឡង់ លោក Johnson បាននិយាយថា ប្រជាជាតិនានាត្រូវតែធ្វើការជាមួយគ្នាដើម្បីបង្កើតជម្រើសផ្សេងទៀត។

ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា អឺរ៉ុបមិនចង់ឱ្យមានកំហុសម្ដងទៀតរបស់ខ្លួន ដែលពឹងផ្អែកខ្លាំងលើរុស្ស៊ីនោះទេ។

ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី​ហូឡង់ Mark Rutte បាន​ព្រមាន​ថា ​ការ​បង្ខំ​ឱ្យ​ធ្វើ​ពហិការ​ពេល​នេះ​នឹង​មាន “ផល​វិបាក​យ៉ាង​សម្បើម”។ ចំណែកឯនៅប្រទេសអាល្លឺម៉ង់ លោកអធិការបតី Olaf Scholz បានព្រមានពីការហាមឃាត់ប្រេង និងឧស្ម័នរបស់រុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា អឺរ៉ុបបាន “លើកលែងប្រេងនិងឧស្ម័នរបស់រុស្ស៊ីដោយចេតនា” ពីការដាក់ទណ្ឌកម្ម ដោយសារតែមិនទាន់មានវិធីសាស្ដ្រផ្សេងក្នុងការផ្គត់ផ្គង់បាននៅពេលនេះ។

ទន្ទឹមនេះ រុស្ស៊ីបានព្រមានថា តម្លៃប្រេងអាចឡើងដល់ ៣០០ ដុល្លារក្នុងមួយបារ៉ែល ហើយខ្លួនអាចនឹងបិទបំពង់បង្ហូរឧស្ម័នសំខាន់ទៅកាន់ប្រទេសអាល្លឺម៉ង់ ប្រសិនបើលោកខាងលិចបញ្ឈប់ការនាំចូលប្រេង ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

Next Post
ប្រធានផ្នែកសិទ្ធិមនុស្ស UN អំពាវនាវឲ្យនីការ៉ាហ្គារៀបចំការបោះឆ្នោតឡើងវិញដោយយុត្តិធម៌

ប្រធានផ្នែកសិទ្ធិមនុស្ស UN អំពាវនាវឲ្យនីការ៉ាហ្គារៀបចំការបោះឆ្នោតឡើងវិញដោយយុត្តិធម៌

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021