CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានផ្នែកសិទ្ធិមនុស្ស UN អំពាវនាវឲ្យនីការ៉ាហ្គារៀបចំការបោះឆ្នោតឡើងវិញដោយយុត្តិធម៌

  • ដោយ: Ammaroith Chhim
  • | March 8, 2022
  • | 12:19 pm
ប្រធានផ្នែកសិទ្ធិមនុស្ស UN អំពាវនាវឲ្យនីការ៉ាហ្គារៀបចំការបោះឆ្នោតឡើងវិញដោយយុត្តិធម៌

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក Daniel Ortega ប្រធានាធិបតីនីការ៉ាហ្គា រៀបចំការបោះឆ្នោតឡើងវិញដោយយុត្តិធម៌ ហើយបាននិយាយថា លោកស្រី ព្រួយបារម្ភអំពីកង្វះខាតនៃការទទួលខុសត្រូវរបស់ប្រទេស ចំពោះការរំលោភសិទ្ធិមនុស្សម្តងហើយម្តងទៀត។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet នៅក្នុងរបាយការណ៍មួយ បានស្នើសុំឱ្យលោក Ortega ធានាបាននូវ “ដំណើរការបោះឆ្នោតដែលអាចជឿទុកចិត្តបាន និងប្រកបដោយយុត្តិធម៌ និងតម្លាភាព” នៅក្នុងការបោះឆ្នោតថ្នាក់តំបន់ដែលគ្រោងធ្វើនៅចុងឆ្នាំនេះ។

លោកស្រី Bachelet ដែលធ្លាប់ជាប្រធានាធិបតីនៃប្រទេសឈីលីពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ក៏បានអំពាវនាវឱ្យលោក Ortega ជួបពិភាក្សាជាមួយក្រុមប្រឆាំងផងដែរបន្ទាប់ពីការបោះឆ្នោត ដែលសកម្មភាពនេះត្រូវបានលើកឡើងដោយលោក Ortega ផ្ទាល់កាលពីខែមករាកន្លងទៅ។

លោកស្រី Bachelet បាននិយាយថា៖ “កិច្ចសន្ទនាគួរតែរួមបញ្ចូលរាល់ទស្សនៈ ហើយគួរតែមានគោលបំណងធានានូវដំណោះស្រាយដោយសន្តិវិធីនិងប្រជាធិបតេយ្យ ចំពោះវិបត្តិនយោបាយ សង្គម និងសិទ្ធិមនុស្ស ដែលបន្តជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេស”។

អង្គការសិទ្ធិមនុស្សអន្តរជាតិបានជំរុញឱ្យលោក Ortega រៀបចំការសន្ទនាជាតិ និងដោះលែងមនុស្ស ដែលក្រុមប្រឆាំងហៅថា “អ្នកទោសនយោបាយ”។

នៅក្នុងរបាយការណ៍ដដែល លោកស្រី Bachelet បានបន្ដថា ការិយាល័យរបស់លោកស្រីបានចងក្រងសំណុំរឿងចំនួនបួននៃអ្នកការពារសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តនៅក្នុងប្រទេស ហើយរាប់សិបនាក់ផ្សេងទៀតត្រូវបានជាប់ពន្ធនាគារដោយគ្មានដំណើរការតាមតុលាការត្រឹមត្រូវ ដោយសារតែបរិបទនៃការបោះឆ្នោតឆ្នាំ២០២១។

ជាការឆ្លើយតប រដ្ឋាភិបាលនីការ៉ាហ្គាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ប្រភេទនៃរបាយការណ៍ទាំងនេះមានគោលបំណងបន្តការដកសិទ្ធិនិងបរិហារដល់អាជ្ញាធរ និងស្ថាប័នជាតិរបស់យើង ក៏ដូចជាប្រព័ន្ធច្បាប់ដែលគាំទ្ររដ្ឋនីការ៉ាហ្គា ដោយផ្អែកលើព័ត៌មានមិនពិត និងលំអៀងទាំងស្រុង ក្នុង​គោល​បំណង​ជ្រៀត​ជ្រែក​កិច្ចការ​របស់​យើង មិន​គោរព​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​យើង”៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ

ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់ បណ្តាលប៉ះពាល់ ផ្ទះប្រជាពលរដ្ឋ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021