CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

រយះពេល៥យប់ នៃយុទ្ធនាការ១សប្ដាហ៍ រដ្ឋបាលរាជធានីដាក់ឲ្យអាជ្ញាធរខណ្ឌទួលគោករៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយមហាវិថីម៉ៅសេទុង

  • ដោយ: VAN DETH
  • | March 9, 2022
  • | 1:56 pm
រយះពេល៥យប់ នៃយុទ្ធនាការ១សប្ដាហ៍ រដ្ឋបាលរាជធានីដាក់ឲ្យអាជ្ញាធរខណ្ឌទួលគោករៀបចំសណ្ដាប់ធ្នាប់តាមបណ្ដោយមហាវិថីម៉ៅសេទុង

ដោយ រតនា

ភ្នំពេញ៖ រយះពេល៥យប់៥ថ្ងៃ នៃយុទ្ធនាការរយះពេល១សប្ដាហ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញឲ្យអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ធ្វើយ៉ាងណា ឲ្យតាមបណ្ដោយមហាវិថីម៉ៅសេទុង មានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញ សង្កេតឃើញថា តាមបណ្ដោយផ្លូវមានសភាពស្រលះល្អ នៅមានបន្តលក់តែ២ឬ៣ផ្ទះប៉ុណ្ណោះ ខណៈដែលកន្លងមក បងប្អូនប្រកបអាជីវកម្មលក់បន្លែផ្លែឈើ តាំងលើផ្លូវ ចាប់ពីម្ដុំផ្សារនាគមាសរហូតដល់ស្តុបសន្ធុម៉ុក អបសងខាងតាមបណ្ដោយមហាវិថីម៉ៅសេទុង ស្ថិតក្នុង បឹងសាឡាង សង្កាត់ផ្សារដើមគរ សង្កាត់ទឹកល្អក់៣ សង្កាត់ទឹកល្អក់១ សង្កាត់ផ្សាដេប៉ូ១ និងសង្កាត់ផ្សាដេប៉ូ២ មូលសង្កាត់ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពាក់ព័ន្ធយុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់នេះដែរ មានស្រ្តីម្នាក់ដែលជាអ្នកប្រកបអាជីវកម្មលក់ដូរបន្លែផ្លែឈើ នៅតាមបណ្ដោយផ្លូវមហាវិថីម៉ៅសេទុង មានការងឿងឆ្ងល់ថា ពលរដ្ឋមានការរិះគន់ កក់ស្ទះចរាចរណ៍ខ្លាំងមិនអាចធ្វើដំណើរបាន គឺតាមបណ្ដោយផ្លូវលេខ២៣៤ មុខផ្សារនាគមាស ហេតុអ្វី បានជាអាជ្ញាធរចាត់វិធានក្ដៅ រៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយមហាវិថីម៉ៅសេទុងទៅវិញ ចុះកន្លែងដែលពលរដ្ឋសំនូម មិនមានវិធានការហើយ អាចលក់ដូរបានធម្មតា។ បន្ថែមទៀតនោះ គាត់បានលើកឡើងថា បងប្អូនប្រកបអាជីវកម្ម ចង់បានតែយុតិធម៌ប៉ុណ្ដោះ ហេតុអ្វីគេលក់បាន នៅតាមបណ្ដោយផ្លូវលេខ២៣០ ជាប់របងម៉ុងឌីយ៉ាល់ ផ្លូវលេខ២៣១ និងផ្លូវលេខ២៣៤ មុខផ្សារនាគមាស។

ការងឿងឆ្ងល់របស់បងប្អូនប្រកបអាជីវកម្មលើកឡើងមកនេះ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក ចុះដឹកនាំផ្ទាល់ បានពន្យល់និងណែនាំក្រុមអាជីវក ឲ្យដឹងថា កម្លាំងអាជ្ញាធរចុះរៀបចំ ជាគោលការរបស់រដ្ឋបាលរាជធានីភ្នំពេញ មួយវិញទៀតមហាវិថីម៉ៅសេទុង ជាផ្លូវអទិភាពមួយក្នុងចំណោមផ្លូវអទិភាពទាំង១១ ដែលឯកឧត្តម អភិបាលរាជធានីភ្នំពេញដាក់ចេញ តាំងពីដើមឆ្នាំ២០១៨មកម្លេះ។ លោកអភិបាលរងបានបន្តទៀតថា ចំពោះផ្លូវលេខ២៣០ ផ្លូវ២៣៤ អាជ្ញាធរចុះធ្វើជាបន្តបន្ទាប់ សំខាន់អាជ្ញាធរចុះធ្វើតាមបណ្ដោយផ្លូវមួយខ្សែរៗ សិន។

លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បញ្ជាក់បន្ថែមថា នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង គឺហាមដាច់ខាត មិនឲ្យបន្តមានការលក់ដូរបន្លែផ្លែឈើទៀតឡើយ លើកលែងតែ ការលក់ដូរភេសជ្ជៈ …ជាដើម -ល-។

គួររំលឹកផងដែរ កាលពីរសៀលថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០២២ នេះនៅសាលាខណ្ឌគោក មានកិច្ចប្រជុំបន្ទាន់មួយក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោកនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដោយអាជ្ញាធររាជធានីភ្នំពេញបានធ្វើការណែនាំឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោករៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដោយ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេល១សប្ដាហ៍អោយអនុវត្តការងារនេះឲ្យបានជោគជ័យ ដោយអនុវត្តចាប់ពីយប់ថ្ងៃ០៤ មិនានេះតទៅ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា សណ្ដាប់ធ្នាប់លើមហាវិថីម៉ៅសេទុង ដោយចាប់ពីមហោស្រប ចេនឡារហូតដល់សាលាសន្ធរម៉ុក នៅតែមានភាព
រញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ យកចិញ្ចឹមផ្លូវ ទ្រូងផ្លូវធ្វើការលក់ដូររាល់ថ្ងៃ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នៅអន្លង់កោះផ្តៅ ខេត្តក្រចេះ មានកូនផ្សោតកើតថ្មី១ក្បាល

នៅអន្លង់កោះផ្តៅ ខេត្តក្រចេះ មានកូនផ្សោតកើតថ្មី១ក្បាល

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021