CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

Fitch Ratings ព្រមានថាលទ្ធភាពដែលរុស្ស៊ីមិនអាចទូទាត់មូលបត្របំណុលគឺ “កៀកហើយ”

  • ដោយ: Ammaroith Chhim
  • | March 9, 2022
  • | 2:15 pm
Fitch Ratings ព្រមានថាលទ្ធភាពដែលរុស្ស៊ីមិនអាចទូទាត់មូលបត្របំណុលគឺ “កៀកហើយ”

Fitch Ratings ទីភ្នាក់ងារវាយតម្លៃឈានមុខគេមួយ បានព្រមានថា ប្រទេសរុស្ស៊ីទំនងជានឹងមិនអាចទូទាត់សងបំណុលរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ខណៈដែលទីភ្នាក់ងារនេះបានបន្ទាបតម្លៃមូលបត្របំណុលរបស់រុស្ស៊ីកាន់តែខ្លាំង។

Fitch Ratings បានកាត់បន្ថយការវាយតម្លៃរបស់ខ្លួនលើប្រទេសរុស្ស៊ីស្ទើតែដល់បាតតារាង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការទម្លាក់ចំណាត់ថ្នាក់ជុំវិញស្ថានភាពវិនិយោគ។ វា​ជា​ការ​វាយ​ប្រហារ​ចុង​ក្រោយ​បំផុតលើកិត្តិនាមរបស់ប្រទេសក្នុងការទទួលបានឥណទាន ​បន្ទាប់​ពី​ការ​លុកលុយ​​នៅ​អ៊ុយក្រែន។

​ក្នុងសប្តាហ៍នេះ ទីក្រុងម៉ូស្គូបាននិយាយថា ការទូទាត់មូលបត្របំណុលរបស់ខ្លួនអាចនឹងរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្ម។ ទីភ្នាក់ងារ Fitch បានឱ្យដឹងថា៖ “ការដាក់ទណ្ឌកម្មបន្ថែមនិងសំណើដែលអាចប៉ះពាល់ដល់វិស័យពាណិជ្ជកម្មបានបង្កើនលទ្ធភាពក្នុងការឆ្លើយតបរបស់រុស្ស៊ីតាមរយៈការដាក់ចេញគោលនយោបាយ ដែលក្នុងនោះអាចរួមមានជម្រើសមិនបង់ប្រាក់ចំពោះកាតព្វកិច្ចបំណុលក្នុងដែនដីរបស់ខ្លួន”។

ការប្រកាសរបស់ Fitch បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបាននិយាយថា ពួកគេនឹងហាមឃាត់ប្រេងរបស់រុស្ស៊ី ខណៈដែលពួកគេបង្កើនការឆ្លើយតបផ្នែកសេដ្ឋកិច្ច ចំពោះការលុកលុយលើអ៊ុយក្រែន។

ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ លោក ចូ បៃឌិន បាន​និយាយ​ថា​វិធានការ​នេះ​បាន​ផ្តោត​លើ​ “សរសៃឈាម​សំខាន់​នៃ​សេដ្ឋកិច្ច​របស់​រុស្ស៊ី”។ ទន្ទឹមនេះ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី។

ក្នុងនាមជាអ្នកនាំចេញប្រេងដ៏សំខាន់ វិធានការនេះមានគោលបំណងវាយលុកផ្នែកហិរញ្ញវត្ថុរបស់ទីក្រុងម៉ូស្គូ  ទោះបីជាអ្នកជំនាញព្រមានថា នេះក៏ទំនងជានឹងធ្វើឱ្យតម្លៃប្រេង និងឧស្ម័នធម្មជាតិឡើងថ្លៃនៅលើទីផ្សារពិភពលោកក៏ដោយ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមថ្នាំញៀន៧កញ្ចប់តូចធំ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់រួមថ្នាំញៀន៧កញ្ចប់តូចធំ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021