CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ពលរដ្ឋរុស្ស៊ីជាប់គាំងក្នុងប្រទេសថៃ ចំពេលមានទណ្ឌកម្មលើជើងហោះហើរ

  • ដោយ: VAN DETH
  • | March 9, 2022
  • | 2:08 pm
ពលរដ្ឋរុស្ស៊ីជាប់គាំងក្នុងប្រទេសថៃ ចំពេលមានទណ្ឌកម្មលើជើងហោះហើរ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ភ្ញៀវទេសចររាប់ពាន់នាក់មកពីប្រទេសរុស្ស៊ីបច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងប្រទេសថៃ ខណៈដែលទណ្ឌកម្មរបស់លោកខាងលិច ដែលមិនធ្លាប់មានពីមុនមក បានធ្វើឱ្យពលរដ្ឋរុស្ស៊ីពិបាកស្វែងរកជើងហោះហើរ ដើម្បីវិលត្រលប់ទៅប្រទេសវិញ ក៏ដូចជាជួបប្រទះបញ្ហាហិរញ្ញវត្ថុ។


ប្រធានអាជ្ញាធរទេសចរណ៍របស់ប្រទេសថៃបាននិយាយថា ការលុបចោលជើងហោះហើរ បញ្ហារូបិយប័ណ្ណធ្លាក់តម្លៃ និងបញ្ហាក្នុងការទូទាត់ដោយសារតែធនាគាររុស្ស៊ីត្រូវបានកាត់ចេញពីប្រព័ន្ធ SWIFT បានធ្វើឱ្យប្រជាជនរុស្ស៊ីជាង ៧,០០០នាក់ស្ថិតក្នុងស្ថានភាពស្រពិចស្រពិលនៅតាមតំបន់កម្សាន្ដនានាដូចជានៅកោះភូកេត កោះសាមុយ ប៉ាតាយ៉ា និងកោះក្រាប៊ីជាដើម។


លោក Yuthasak Supasorn បានប្រាប់កាសែតរ៉យទ័រថា៖ “យើងត្រូវតែធ្វើជាម្ចាស់ផ្ទះដ៏ល្អ និងថែរក្សាមនុស្សគ្រប់គ្នា។ នៅតែមានអ្នកទេសចររុស្ស៊ីកំពុងធ្វើដំណើរមកប្រទេសថៃ”។
ដោយឡែក ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីពលរដ្ឋខ្លួនឡើយ។
គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០១៩កន្លងទៅ ប្រទេសថៃទទួលបានភ្ញៀវរុស្ស៊ីចំនួន ១.៤ លាននាក់។ កាលពីខែមករា ប្រទេសនេះបានទទួលភ្ញៀវពីរុស្ស៊ីប្រហែល ២៣,០០០ នាក់ ដែលស្មើនឹងមួយភាគប្រាំនៃចំនួនអ្នកចូលប្រទេសសរុប។ ប្រហែលពាក់កណ្តាលនៃអ្នកដែលជាប់គាំងគឺស្ថិតនៅលើកោះភូកេត។


ប្រធានសមាគមទេសចរណ៍ភូកេត លោក Bhummikitti Ruktaengam បាននិយាយថា៖ “យើងបានស្នើឱ្យសណ្ឋាគារកាត់បន្ថយតម្លៃ និងបន្តការស្នាក់នៅរបស់ពួកគេ”។
លោកបានបន្ដថា ភ្ញៀវមួយចំនួនបានប្រើប្រាស់ប្រព័ន្ធ UnionPay របស់ប្រទេសចិន បន្ទាប់ពីក្រុមហ៊ុនទូទាត់របស់សហរដ្ឋអាមេរិក Visa និង Mastercard បានផ្អាកដំណើរការកាតដែលចេញដោយធនាគាររុស្ស៊ី។
Visa និង Mastercard បានប្រកាសកាលពីថ្ងៃសៅរ៍ថា ពួកគេកំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ រុស្ស៊ីបានហៅសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថាជា “ប្រតិបត្តិការពិសេស”៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Fitch Ratings ព្រមានថាលទ្ធភាពដែលរុស្ស៊ីមិនអាចទូទាត់មូលបត្របំណុលគឺ “កៀកហើយ”

Fitch Ratings ព្រមានថាលទ្ធភាពដែលរុស្ស៊ីមិនអាចទូទាត់មូលបត្របំណុលគឺ “កៀកហើយ”

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021