ភ្នំពេញ: ជនសង្ស័យម្នាក់ចែកចាយនូវសារធាតុញៀនត្រូវកម្លាំងនគបាលខណ្ឌដង្កោចុះល្បាតប្រទះឃើញឃាត់ខ្លួនបានម្នាក់រួមថ្នាំញៀម៧កញ្ជប់។
កាលពីវេលាម៉ោង ០៧ និង ០០នាទីល្ងាច ថ្ងៃទី០៧ខែមិនាឆ្នាំ២០២២ស្ថិតត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិព្រៃស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនបាម្នាកឈ្មោះ សុខ ឡៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្មាពួន ឃុំជើងកែប ស្រុកកណ្តាល ខេត្តកណ្តាល ។
វត្ថុតាងចាប់យក៖ ១.ក្រាមពណ៏សថ្លា ចំនួន០៤កញ្ចប់ថង់ធំល្មម នឹងចំនួន០៧កញ្ចប់ថង់តូច ,២.សម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី០៧ ខែមីនាឆ្នាំ២០២២ វេលាម៉ោង០៧និង០០នាទី កម្លាំងគរបាលខណ្ឌដង្កោ បានបង្រ្គាបមុខសញ្ញាជួយដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ស្ថិតនៅភូមិព្រៃស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សុខ ឡៃ ហើយសមត្ថកិច្ចយើងក៏បានត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមសថ្លា ០៤កញ្ចប់ថង់ធំល្មម នឹងចំនួន០៧ កញ្ចប់ថង់តូចដែលជនសង្សយ័ឈ្មោះ សុខ ឡៃ ទុកក្នុងកាបូបស្តាយពណ៍ខៀវ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាំងយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ចាត់តាមនីតិវិធីច្បាប់តែម្តង ។បច្ចុប្បន្នជនសង្ស័យ ខាងលើកំពុងឃាត់នៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត។