ខេត្តបាត់ដំបង! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវបានពលរដ្ឋប្រទះឃើញនៅពេលចុះជីករណ្តៅដីដើម្បីធ្វើបង្គោលរបង។
សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ៩និង០០នាទី ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ឈ្មោះ ផ្លែក សាវ៉ាត ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅក្រុមទី៣ ភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់ បានជីករណ្តៅដីដាក់បង្កោលរបង ក៏ស្រាប់តែប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះមួយថង់និងបាន រាយការណ៍មកសមត្ថកិច្ច។
ក្រោយទទួលបានសេចក្តីរាយការណ៍នេះភ្លាមសមត្ថកិច្ចយើងបានចុះទៅនិងពិនិត្យឃើញមាន(គ្រាប់បែកទៀប)ចំនួន៥គ្រាប់ ភ្លាមនោះក៏បានរាយការណ៍បន្តជូនទៅមន្ត្រីសុីម៉ាក់ ( CMAC) អោយមកប្រមូលយកដើម្បីធ្វើការដុតកំទេចចោលផងដែរ។