CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណប ដើម្បីតាមដានសហរដ្ឋអាមេរិកនិងសត្រូវផ្សេងទៀត

  • ដោយ: Ammaroith Chhim
  • | March 10, 2022
  • | 2:38 pm
កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណប ដើម្បីតាមដានសហរដ្ឋអាមេរិកនិងសត្រូវផ្សេងទៀត

កូរ៉េខាងជើងនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីទទួលបានព័ត៌មានស្របតាមពេលវេលាជាក់ស្តែងអំពីសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសមហាអំណាចនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្ដីរបស់មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ខណៈពេលកំពុងត្រួតពិនិត្យរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង លោក គីម បាននិយាយថា ផ្កាយរណបឈ្លបយកការណ៍យោធាជាច្រើននឹងត្រូវបាញ់បង្ហោះចូលក្នុងលំហអវកាស។

លោកបានកត់សម្គាល់ថា គោលបំណងនៃការអភិវឌ្ឍនិងប្រតិបត្តិការផ្កាយរណបឈ្លបយកការណ៍យោធា គឺដើម្បីផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងនូវព័ត៌មានស្របតាមពេលវេលាជាក់ស្តែងស្តីពីសកម្មភាពយោធារបស់ចក្រពត្តិនិយមអាមេរិក និងកងកម្លាំងដ៏ច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងតំបន់ប៉ាស៊ីហ្វិក។

អ្នកជំនាញបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដែលអាចបង្កឱ្យមានភាពចម្រូងចម្រាសដូចនឹងការសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះផងដែរ ដោយសារតែកូរ៉េខាងជើងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង ដែលត្រូវបានហាមឃាត់ដូចគ្នា។

កូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើការសាកល្បងប្រព័ន្ធផ្កាយរណបចំនួនពីរនៅថ្ងៃទី២៧ ខែកុម្ភៈ និងថ្ងៃទី៥ ខែមីនា។ អាជ្ញាធរនៅកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកនិយាយថា ការធ្វើតេស្តនេះពាក់ព័ន្ធនឹងការបាញ់មីស៊ីលផ្លោង។

ការបាញ់បង្ហោះនេះបានទាក់ទាញការថ្កោលទោសពីអន្តរជាតិ ហើយយោធាអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបង្កើនការឃ្លាំមើល និងការប្រមូលព័ត៌មាន។

សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួនបានបង្កើនការត្រៀមខ្លួនការពារមីស៊ីលផ្លោងរបស់កូរ៉េខាងជើង បន្ទាប់ពីក្នុងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Benzemaស៊ុតhat-trick ជួយ Real Madriឈ្នះ PSG ៣-១ឡើងទៅវគ្គ៨ក្រុមនៅពានUCL

Benzemaស៊ុតhat-trick ជួយ Real Madriឈ្នះ PSG ៣-១ឡើងទៅវគ្គ៨ក្រុមនៅពានUCL

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021