ក្រុមអធិរាជស Real Madrid កាលពីយប់មិញបានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនទទួលស្វាគមន៍ក្រុមអ្នកមានបារាំង Paris Saint Germain នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយជើងទី ២ នៃពានរង្វាន់ Champions League។
ក្រុមម្ចាស់ផ្ទះ Real Madrid ពិតជាធ្វើបានល្អមែនទែនកាលពីយប់មិញ ដោយអាចបកយកឈ្នះក្រុម PSG នៅជើងទី ២ ក្នុងលទ្ធផល ៣-១ បន្ទាប់ពីជើងទី ១ កន្លងទៅពួកគេបានបរាជ័យក្នុងលទ្ធផល ១-០, ខណៈលទ្ធផលបែបនេះបានជួយឱ្យក្រុមអធិរាជសទទួលបានកៅអីដើម្បីឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ដោយសរុបទាំង២ជើងពួកគេបានយកឈ្នះក្នុងលទ្ធផល ៣-២។
តែអ្វីដែលគួរអោយភ្ញាក់ផ្អើលទៅទៀតនោះគឺ ៣ គ្រាប់របស់ក្រុមម្ចាស់គឺរកបានដោយ Karim Benzema ម្នាក់ឯងប៉ុណ្ណោះ ពោលគឺនៅនាទីទី ៦១, ៧៦ និង ៧៨, ចំណែកមួយគ្រាប់របស់ PSG វិញគឺរកបានដោយ Kylian Mbappe នៅនាទីទី ៣៩៕