CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

មេដឹកនាំជប៉ុននិងកូរ៉េខាងត្បូងយល់ព្រមបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង

  • ដោយ: VAN DETH
  • | March 11, 2022
  • | 2:18 pm
មេដឹកនាំជប៉ុននិងកូរ៉េខាងត្បូងយល់ព្រមបង្កើនទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រធានាធិបតីជាប់ឆ្នោតថ្មីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយថា ពួកគេបានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ដើម្បីពង្រឹងទំនាក់ទំនងត្រីភាគីជាមួយសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធា ដែលកំពុងវិវត្តនៅកូរ៉េខាងជើង។
លោក Kishida បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Yoon ថា អ្នកទាំងពីរបានយល់ព្រមរក្សាទំនាក់ទំនងជិតស្និទ្ធជុំវិញបញ្ហាកូរ៉េខាងជើង ហើយចែករំលែកទស្សនៈថា ការរៀបចំជំនួបរវាងមេដឹកនាំទាំងពីរកាន់តែឆាប់គឺកាន់តែល្អ។


មន្ត្រីសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើងថ្មីៗនេះបានប្រើប្រាស់ប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងការបាញ់បង្ហោះសម្ងាត់ចំនួនពីរលើក ដែលសកម្មភាពនេះទំនងជាត្រួសត្រាយផ្លូវសម្រាប់ការបន្តសាកល្បងបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយឡើងវិញ។
លោក Kishida បាននិយាយថា ជម្រើសការទូតទាំងអស់គឺបើកចំហរក្នុងការដោះស្រាយជាមួយកូរ៉េខាងជើង រួមទាំងការដាក់ទណ្ឌកម្ម ហើយបានបន្ថែមថា ប្រទេសជប៉ុននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ចំពោះការឆ្លើយតបណាមួយ។


អ្នកនាំពាក្យរបស់លោក Yoon ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃពុធ បាននិយាយថា លោកបានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកក្នុងការដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង។
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះមានភាពតានតឹងដោយបញ្ហាមួយចំនួន ពោលគឺចាប់តាំងពីសម័យអាណានិគមរបស់ជប៉ុនចន្លោះឆ្នាំ១៩១០-១៩៤៥លើឧបទ្វីបកូរ៉េមកម្ល៉េះ។
លោក Kishida បាននិយាយថា ទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងកូរ៉េខាងត្បូងគឺមានភាពចាំបាច់ណាស់ ដើម្បីបោះជំហានទៅមុខក្នុងបរិការពិភពលោក៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
អាជ្ញាធរស្រុករលាប្អៀរ និងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងឃាត់រថយន្តដឹកលៀសចំនួន២គ្រឿងប្រគល់ជូនមន្ត្រី ជំនាញដើម្បីចាត់ការតាមនីតិវិធី

អាជ្ញាធរស្រុករលាប្អៀរ និងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងឃាត់រថយន្តដឹកលៀសចំនួន២គ្រឿងប្រគល់ជូនមន្ត្រី ជំនាញដើម្បីចាត់ការតាមនីតិវិធី

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021