អ្នកចាត់ការទូទៅបណ្ដោះអាសន្នក្រុមបិសាចក្រហម Manchester United លោក Ralf Rangnick បានទទូចឲ្យក្លិបរកខ្សែប្រយុទ្ធថ្មីដើម្បីមកជំនួស Cristiano Ronaldoនៅរដូវក្ដៅខាងមុខ។
បើយោងទៅតាមកាសែត Manchester Evening News បានចុះផ្សាយថា លោក Rangnick កំពុងឲ្យក្លិប Man Utd រកសមាសភាពខ្សែប្រយុទ្ធថ្មីណាមួយ ដើម្បីជំនួស Ronaldo ដោយលោកបានជឿជាក់ថា Ronaldo អស់ឥទ្ធិពលក្នុងការជួយក្រុមហើយ។
ទន្ទឹមគ្នានេះដែរ, ម្ចាស់ពានរង្វាន់Ballon d’Or ៥សម័យកាលខាងលើនេះក៏ត្រូវបានគេរាយការណ៍ថា រូបគេមានបំណងចង់ចាកចេញពីក្លិបនេះដែរ ដោយសារ រូបគេចង់បានអ្នកចាត់ការថ្មីមួយ ដែលអាចជួយស្រោចស្រង់ Man Utd បច្ចុប្បន្នបាន ហើយមួយវិញទៀតគេអាចនឹងចាកចេញពីក្លិប ប្រសិនបើ Man Utd មិនអាចរកកៅអីសម្រាប់ប្រកួតពាន Champion League បានរដូវកាលក្រោយ៕