CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរស្រុករលាប្អៀរ និងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងឃាត់រថយន្តដឹកលៀសចំនួន២គ្រឿងប្រគល់ជូនមន្ត្រី ជំនាញដើម្បីចាត់ការតាមនីតិវិធី

  • ដោយ: VAN DETH
  • | March 14, 2022
  • | 3:13 pm
អាជ្ញាធរស្រុករលាប្អៀរ និងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងឃាត់រថយន្តដឹកលៀសចំនួន២គ្រឿងប្រគល់ជូនមន្ត្រី ជំនាញដើម្បីចាត់ការតាមនីតិវិធី

ខេត្តកំពង់ឆ្នាំង:   សមត្ថកិច្ចចម្រុះ ដឹកនាំដោយអភិបាលស្ដីទីស្រុករលាប្អៀរនៅវេលាម៉ោង ៨និង ៣០ នាទីយប់ថ្ងៃទី១៣ឆា ខែមីនា ឆ្នាំ ២០២២ បានចុះបង្ក្រាប និងចាប់ឃាត់រថយន្តធុនធ្ងន់ចំនួន ២ គ្រឿងដែលដឹកលៀសដោយខុសច្បាប់នៅចំណុចភូមិថ្នល់តាសែង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

លោក សេង វិចិត្រ អភិបាលស្តីទីស្រុករលាប្អៀរ បានឱ្យដឹងថា៖ ការចាប់ឃាត់រថយន្តដឹកលៀសទាំង២គ្រឿងនេះ គឺតាមបញ្ជាផ្ទាល់ពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថ ស្រុករលាប្អៀរ ដោយបានឃាត់រថយន្តដឹកលៀសដោយខុសច្បាប់ នៅចំណុចថ្នល់តាសែង មានចំនួន២គ្រឿង មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F 17.85 និងមួយគ្រឿងទៀត ពាក់ស្លាកលេខកំពង់ឆ្នាំង 3A 16.45 ដែលមានដឹកលៀសពេញរថយន្ត ប្រមាណមួយគ្រឿង ៤០តោន ។ក្រោយការឃាត់ក៏បានសហការ ផ្ដល់ឱ្យទៅមន្ត្រីជំនាញជលផល ដើម្បីចាត់ការតាមនិតិវិធី។

លោក លី ឡា ប្រធានរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ បានប្រាប់ឲ្យដឹងថា៖ សមត្ថកិច្ចជំនាញ បានទទួលរថយន្តលៀស ២គ្រឿងពីសមត្ថកិច្ចចម្រុះ និងជំនាញជលផល កាលពីយប់ថ្ងៃទី ១៣ មិនា ហើយមកដល់ព្រឹកនេះ រថយន្តមួយគ្រឿងក្នុងចំណោម ២ គ្រឿង បានព្រមបង់ផាកពិន័យអន្តរកាល តែមួយគ្រឿងទៀតមិនទាន់ព្រមបង់នៅឡើយ។

លោកបានបញ្ជាក់ថា៖ បើសិនជារថយន្តណាមួយមិនព្រមបង់វិន័យអន្តកាល តាមច្បាប់ស្តីពីជលផល ទេនោះ នឹងបន្តនីតិវិធីបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងអំពាវនាវដល់សេវាករទេសចរទាំងអស់ចូលរួមការពារអនាម័យនិងអនុវត្តន៍វិធានការពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងអំពាវនាវដល់សេវាករទេសចរទាំងអស់ចូលរួមការពារអនាម័យនិងអនុវត្តន៍វិធានការពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021