CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងអំពាវនាវដល់សេវាករទេសចរទាំងអស់ចូលរួមការពារអនាម័យនិងអនុវត្តន៍វិធានការពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន

  • ដោយ: VAN DETH
  • | March 14, 2022
  • | 3:31 pm
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងអំពាវនាវដល់សេវាករទេសចរទាំងអស់ចូលរួមការពារអនាម័យនិងអនុវត្តន៍វិធានការពារជំងឺកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង អំពាវនាវដល់ម្ចាស់បម្រើសេវាកម្មទេសចរទាំងអស់ ចូលរួមការពារអនាម័យ និងអនុវត្តន៍វិធានការពារជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ការចម្លងជំងឺនៅក្នុងសហគមន៍។
លោក សុខ ចន្ទគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា ខណៈដែលមានភ្ញៀវទេសចរទៅលេងកម្សាន្ត នៅតាមបណ្តារម្មណីយដ្ឋានក្នុងខេត្តនេះ ជាបន្តបន្ទាប់ ដូច្នេះសូមម្ចាស់សេវាកម្ម ដែលបម្រើដល់វិស័យទេសចរណ៍ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការថែរក្សាអនាម័យ ជាពិសេសនោះគឺការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីឱ្យភ្ញៀវទេសចរដែលគាត់មកលេងកម្សាន្តមានភាពកក់ក្តៅ សុវត្ថិភាព និងសប្បាយរីករាយមក ម្ដងហើយចង់មកម្តងទៀត។

លោកបានបន្តថា ចំពោះគោលដៅទេសចរណ៍នីមួយៗ អាជ្ញាធរមូលដ្ឋានក៏បានចុះអនុវត្តន៍ស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងនៃប្រក្រតីភាពថ្មី សម្រាប់ប្រភេទអាជីវកម្មទេសចរណ៍ ដូចជា,ការគ្រប់គ្រងចរន្តភ្ញៀវទេសចរ , ការរៀបចំវិធានសុវត្ថិភាពទេសចរណ៍ ក្នុងរមណីយដ្ឋានទេសចរណ៍ , ការធានាសុវត្ថិភាពនិងសុខភាពសាធារណៈ ភ្ញៀវទេសចរ , ការធានាសុវត្ថិភាពនិងសុខភាពសាធារណៈបុគ្គលិកបម្រើការ , ការជំរុញផ្សព្វផ្សាយ វិធានការក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តនៅទីនោះមានភាពសប្បាយរីករាយ និងធានាបានសុវត្ថិភាព មិនខ្លាចឆ្លងជំងឺកូវីដ-១៩។


លោកក៏បានអំពាវនាវបន្ថែមថា ៖ ” សូមអំពាវនាវដល់អាជីវករសេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្ត ឱ្យចូលរួមទាំងអស់គ្នាពាក់ព័ន្ធទៅរឿងវិធានការការពារកូវីដ-១៩ និងចូលរួមសម្អាតទីតាំងរបស់ខ្លួន និងមានភាពរាក់ទាក់ចំពោះភ្ញៀវ ជាពិសេសសូមចូលរួមទាំងអស់គ្នា កុំឱ្យទីតាំងរបស់យើងមានសំរាម ដើម្បីទីក្រុងរបស់យើងស្អាត ខេត្តយើងស្អាត ប្រទេសយើងស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យពួកគាត់ចង់មកលេងម្ដងហើយចង់មកម្ដងទៀត។


លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅតាមបណ្តារម្មណីយដ្ឋាននៅក្នុងខេត្តនេះ សូមអនុវត្តទាំងអស់គ្នានូវវិធានការបីការពារបីកុំ ឱ្យបានខ្ជាប់ខ្ជួន ជាមួយគ្នានោះ សូមភ្ញៀវទេសចរមេត្តាជួយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បន្ទាប់ពីបរិភោគរួចរាល់ ដើម្បីឱ្យខេត្តកោះកុងរក្សាបាននូវភាពស្រស់ស្អាត និងពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ។

សូមបញ្ជាក់ថា ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ថា ជាខេត្តអេកូទេសចរណ៍មួយនៃព្រះរាជាណាចក្រកម្ពុជា ដោយសារសម្បូរធនធានធម្មជាតិដ៏ស្រស់ត្រកាលហើយបានក្លាយជារមណីយដ្ឋានទេសចរណ៍ជាច្រើនប្រមាណជាង ២០កន្លែង ដើម្បីទទួលស្វាគមន៍ភ្ញៀវទៅលេងកម្សាន្ត ៕កុសល

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ឃាត់ខ្លួនម្ចាស់យានដ្ឋានជនជាតិតៃវ៉ាន់បង្កប់កាមេរ៉ាថតសកម្មភាពរួមភេទជាមួយស្រីស្នេហ៍ រួចបង្ហោះចែកចាយជាសាធារណះ

ឃាត់ខ្លួនម្ចាស់យានដ្ឋានជនជាតិតៃវ៉ាន់បង្កប់កាមេរ៉ាថតសកម្មភាពរួមភេទជាមួយស្រីស្នេហ៍ រួចបង្ហោះចែកចាយជាសាធារណះ

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021