ភ្នំពេញ៖ជនជាតិចិនតៃវ៉ាន់និងជាថៅកែយានដ្ឋាន ជួសជុលរថយន្ត មួយកន្លែង ត្រូវបាន នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ពីបទប៉ះពាល់រូបភាពសិទ្ធិបុគ្គល (ដាក់កាមេរ៉ាថតសកម្មភាពរួមភេទ ជាមួយជនរងគ្រោះ) និង អំពើផលិតចែកចាយរូបភាពអាសអាភាស ។
ការឃាត់ខ្លួនសង្ស័យនេះនៅចំណុចយានដ្ឋានជួសជុលរថយន្តរបស់ជនសង្ស័យ ដែលស្ថិតនៅតាម ផ្លូវបេតុងលេខ១០០៣ ភូមិឧញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីជនរងគ្រោះដែលជាអតីតសង្សាបានដាក់ពាក្យបានដាក់បណ្តឹង ។
ជនសង្ស័យរូបនោះឈ្មោះគូ សួយលីន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាម្ចាស់យានដ្ឋានជួសជុលរថយន្តខាងលើ ។ចំណែកនារីរងគ្រោះឈ្មោះយ រ វអាយុ៣២ឆ្នាំ ។
តាមព័ត៌មានអោយដឹងថា ជនសង្ស័យនិងជនរងគ្រោះ បានស្គាល់គ្នាតាំងពីឆ្នាំ២០១៦ខណះពេល ដែលនាងមកធ្វើការ ជាអ្នកគិតលុយនិងជាអ្នកបកប្រែភាសាចិន ក្នុងយានដ្ឋានរបស់ជនសង្ស័យ ។ក្រោយមក ពួកគេទាំងពីរនាក់ក៍បានស្រលាញ់គ្នា ហើយឈានទៅឡើងឋានសួគ៌ ហើយ ត្រូវជនសង្ស័យ បានដាក់បង្កប់កាម៉េរាថតពីសកម្មភាពរួមភេទ។
តាមព័ត៌មានអោយដឹងទៀតថា លុះក្រោយមកពួកគេទាំង២នាក់បានបែកផ្លូវគ្នា ហើយ នារីរងគ្រោះក៍បានឈប់ធ្វើការជាមួយ ។នៅពេលថ្មីនោះ នារីរងគ្រោះ មានគូដណ្តឹង ជិតរៀបការ ហើយ ជនសង្ស័យ ក៍បានបាញ់បង្ហោះរូបភាពរួមភេទជាសាធារណះតាមបណ្តាញសង្គមទើបនារីរងគ្រោះ និងក្រុមគ្រួសារ មកដាក់ពាក្យបណ្តឹង ហើយឈានទៅឃាត់ខ្លួន តែម្តង ។បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានប្រព្រឹត្ត អំពើប៉ះពាល់រូបភាពសិទ្ធិបុគ្គលនិងអំពើ ផលិតចែកចាយរូបភាពអាសអាភាសពិតប្រាកដមែន៕