CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

អាជ្ញាធរសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់

  • ដោយ: VAN DETH
  • | March 14, 2022
  • | 4:17 pm
អាជ្ញាធរសមត្ថកិច្ចចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខេត្កដែលមានកម្លាំងនគរបាលផែនសណ្តាប់ធ្នាប់ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងកងរាជអាវុធហត្ថខេត្តក្រុង ដែលដឹកនាំដោយលោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង បន្ទាប់ពីបានធ្វើការរៀបចំសណ្តាប់ធ្នាប់ដូចគ្នានេះនៅបរិវេណផ្សារបឹងឈូក ក្នុងមួយរយៈពេលកន្លងមក បានល្អប្រសើរហើយនោះ។

ការចុះអនុវត្តធ្វើឡើងនេះគោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសាធារណៈផងដែរ ព្រោះនៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបង នាពេលកន្លងមកមានបញ្ហាស្មុគស្មាញជាច្រើនដោយសារការលក់ដូររបស់បងប្អូនអាជីវករមួយចំនួនបានយកផ្លូវសាធារ ណៈ ជុំវិញផ្សារនេះប្រកបអាជីវកម្មលក់ដូរឬអា ជីវកម្មផ្សេងៗទៀតយ៉ាងអាណាធិបតេយ្យ ដែលជាហេតុបង្កទៅដល់ការកកស្ទះចរាចរណ៍នៅជុំវិញនោះ និងបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈនៅក្នុងក្រុង ខណៈដែលក្រុងបាត់ដំបងត្រូវបានវាយតម្លៃថា ជាទីក្រុងស្អាតក្នុងចំណោមទីក្រុងមួយចំនួនទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងយុទ្ធនាការនាពេលនេះដែរ មានមហាជនទូទៅដែលរស់នៅក្នុងក្រុងបាត់ដំបង ក៏ដូចជាភ្ញៀវជាតិ និងភ្លៀវអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ បានសាទរយ៉ាងក្រៃលេងចំពោះចំណាត់ ការរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលកំពុងបញ្ជាដឹកនាំផ្ទាល់ដោយលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត ក្រោមអនុសាសន៍ដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ធ្វើយ៉ាងណាឱ្យទីក្រុងបាត់ដំបង សក្តិសមជាទីក្រុងដែលជាប់ជាជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៣ (ASEA N Clean Tourist City) និងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ក្រោមប្រធានបទ(ទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា)អមជាមួយការប្រកាសយុទ្ធនាការ (កម្ពុជាស្អាត)ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាពេលខាងមុខនេះ៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
Man City ប្រកួតបានត្រឹមស្មើ០-០ជាមួយ Crystal Palaceធ្វើឱ្យLiverpool មានឱកាសប្រជែងពានកាន់តែខ្ពស់

Man City ប្រកួតបានត្រឹមស្មើ០-០ជាមួយ Crystal Palaceធ្វើឱ្យLiverpool មានឱកាសប្រជែងពានកាន់តែខ្ពស់

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021