ក្រុមមេឃខៀវ Manchester City លេងបានត្រឹមស្មើក្រុម Crystal Palace ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះ ដែលធ្វើឱ្យក្រុម Liverpool មានឱកាសប្រជែងពានកាន់តែខ្ពស់ថែមទៀត។
សម្រាប់ការប្រកួតពានរង្វាន់ Premier League នៅយប់មិញនេះ ក្រុមកំពូលតារាង Man City មិនអាចមានឱកាសរកគ្រាប់បាល់បានសោះឡើយ ដោយបានត្រឹមស្មើក្រុម Crystal លទ្ធផលស្មើគ្នា ០-០។ លទ្ធផលនេះ នឹងធ្វើឱ្យក្រុមរបស់លោក Pep ប្រឈមនឹងការបាត់បង់ពាននៅរដូវកាលនេះដែរ ព្រោះ Liverpool ដែលឈរនៅលេខ២នោះ មានគម្លាតត្រឹម៤ពិន្ទុ ហើយសល់១ប្រកួតក្នុងដៃទៀត។ ប្រសិនបើជំនួបបន្ទាប់ឈ្នះនោះ Liverpool នៅចាញ់ក្រុម Man City តែ១ពិន្ទុប៉ុណ្ណោះ។
មួយវិញទៀតប្រកួតនៅសល់ខាងមុខ ក្រុមជើងខ្លាំងទាំងពីរនឹងប៉ះគ្នា។ ដូច្នេះបើ Liverpool អាចធ្វើបានល្អ យកឈ្នះMan City បានទៀត នោះក្រុមរបស់លោក Jurgen Klopp នឹងលើកពានរង្វាន់English Premier League នារដូវកាលនេះជាក់ជាមិនខាន៕