CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ឯកឧត្តម ងួន រតនៈ ផ្ដល់អំណោយមនុស្សធម៌ ជូនដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៥៥គ្រួសារ ក្នុងឱកាសអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ

  • ដោយ: VAN DETH
  • | March 15, 2022
  • | 2:21 pm
ឯកឧត្តម ងួន រតនៈ ផ្ដល់អំណោយមនុស្សធម៌ ជូនដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៥៥គ្រួសារ ក្នុងឱកាសអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ

(ខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញចូលរួម ចែកអំណោយមនុស្សធម៌ ជូនដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូច ដែលមានជីវភាពខ្វះខាត ចំនួន ៥៥គ្រួសារ ក្នុងឱកាសអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ ។

បន្ទាប់ពីបានស្តាប់នូវសារលិខិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អានដោយឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្រោមប្រធានបទៈ ពង្រឹងការផ្ដល់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនស្រ្តីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ដែលមានអត្ថន័យធំធេងគ្របដណ្ដប់ទៅលើការងារថែទាំសុខភាពមាតា ទារក និងកុមារ និងសុខុមាលភាពក្នុងគ្រួសារ របស់ប្រជាពលរដ្ឋ ជាពិសេសលើកកម្ពស់សុខុមាលភាពក្នុងគ្រួសារ ដោយសង្កត់ធ្ងន់ទៅលើស្រ្តីជាមាតា ដែលចាប់ពីពេលមានផ្ទៃពោះ រហូតដល់សម្រាល និងការថែទាំសុខភាពខ្លួនឯង និងទារក រហូតដល់ ទារកមានអាយុយ៉ាងតិច២ឆ្នាំ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានផ្ដាំផ្ញើ ជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរថែទាំសុខភាពឲ្យបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភ ឲ្យបានត្រឹមត្រូវ ជាពិសេស ស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះតាមការណែនាំរបស់គ្រូពេទ្យ និងទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍/ស្វាយ នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ពីម្ដាយទៅកូន ព្រមទាំងទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជម្ងឺ ១១មុខ តាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូនរហូតដល់កូនមានអាយុ ២ឆ្នាំ។

សូមបញ្ជាក់ផងដែរថា សម្ភារផ្តល់ជូនស្រ្តីមានផ្ទៃពោះ និងស្ត្រីសម្រាលកូនតូច ក្នុង១នាក់ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ឃីត ១កញ្ចប់ ( កន្សែងពោះគោ ស្រោមដៃស្រោមជើង មុងគ្រប ម្សៅហ៊ុយ សាប៊ូកក់សក់ ទឹកដោះគោ ស្ករស) និងថវិកាចំនួន ៥ម៉ឺនរៀល ។

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
នគរបាលចរាចរណ៍ខេត្តសៀមរាប បំពាក់បំពង់ពន្លត់អគ្គីភ័យសម្រាប់សង្គ្រោះបឋមនៅតាមម៉ូតូ ចល័ត

នគរបាលចរាចរណ៍ខេត្តសៀមរាប បំពាក់បំពង់ពន្លត់អគ្គីភ័យសម្រាប់សង្គ្រោះបឋមនៅតាមម៉ូតូ ចល័ត

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021