CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

នគរបាលចរាចរណ៍ខេត្តសៀមរាប បំពាក់បំពង់ពន្លត់អគ្គីភ័យសម្រាប់សង្គ្រោះបឋមនៅតាមម៉ូតូ ចល័ត

  • ដោយ: VAN DETH
  • | March 16, 2022
  • | 11:35 am
នគរបាលចរាចរណ៍ខេត្តសៀមរាប បំពាក់បំពង់ពន្លត់អគ្គីភ័យសម្រាប់សង្គ្រោះបឋមនៅតាមម៉ូតូ ចល័ត

លោកវរសេនីយ៍ឯក ជិម សុវណ្ណ ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការ ដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី តេងចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានសម្រេចបំពាក់បំពង់ពន្លត់អគ្គីភ័យនៅតាមម៉ូតូចល័យ ដែលប្រចាំការនៅតាមគោលដៅនានាក្នុងក្រុងសៀមរាប ។

ដើម្បីជួយសង្គ្រោះបឋមនៅពេលមានអគ្គីភ័យកើតឡើង ជាពិសេសករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នាបណ្តាលឲ្យមានអគ្គីភ័យ គឺមន្រ្តីនគរបាលចរាចណ៍ ដែលបានទៅដល់គោលដៅកើតហេតុមុនគេ គឺអាចជួយសង្គ្រោះបឋមបានទាន់ពេលវេលា។ លោកបានបន្តថា កន្លងមកពេលមានគ្រោះអគ្គីភ័យតូចតាច ឬគ្រោះថ្នាក់ចរាចណ៍បង្កឲ្យមានអគ្គីភ័យផ្តើមចេញពីតូចមួយតែពេលមន្រ្តីនគរបាលចរាចរណ៍ទៅដល់គោលដៅកើតហេតុមុនគេ បានត្រឹមបញ្ជៀសចរាចរណ៍ប៉ុនណ្ណោះដោយមិនអាចជួយគ្រោះបឋមបាននោះទេដោយសារតែគ្មានឧបករណ៍។

ប៉ុន្តែចាប់ពីពេលនេះទៅ បើមានករណីអគ្គីភ័យក្នុងទំហំតូច ហើយមន្រ្តីនគរបាលចរាចរណ៍បានទៅដល់គោលដៅមុនគឺពួកគាត់អាចជួយគ្រោះទាន់ពេល ។ លោកវរសេនីយ៍ឯកបានបញ្ជាក់ថា សម្រាប់ជំហានដំបូងនេះ គឺបំពាក់បំពង់ពន្លត់អគ្គីភ័យសម្រាប់នគរបាលចរាចរណ៍ផ្លូវគោកចំនួន៧ម៉ូតូ ដោយក្នុងមួយម៉ូតូមានបំពង់ពន្លត់អគ្គីភ័យចំនួន២បំពង់ ។ ហើយនៅពេលខាងមុខយើងគ្រោងបំពាក់ទៅលើម៉ូតូឲ្យបានច្រើនបន្ថែមទៀត ។

ជាមួយគ្នានេះ ដើម្បីឲ្យមន្រ្តីនគរបាលចរាចរណ៍ចេះប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យនេះ ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស មន្រ្តីជំនាញការិយាល័យនគរបាលបង្ការ ពន្លត់ អគ្គីភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមកបង្ហាត់បង្រៀនអំពីរបៀបរក្សាទុកបំពង់ពន្លត់អគ្គីភ័យឲ្យបានត្រឹមត្រូវ របៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដោយបានធ្វើហាត់សមជាក់ស្តែងផង ដែរ ។

លោកវរសេនីយ៍ឯក ជិម សុវណ្ណ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការចូលរួមសហការជាមួយសមត្ថកិច្ចនៅពេលមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអគ្គីភ័យ ឬឃើញមានអគ្គីភ័យដែលផ្តើមឆេះដំបូងក្នុងទំហំតូចអាចទាក់ ទងមកមន្រ្តីនគរបាលចរាចរណ៍បាន ដែលមានលេខទំនាក់ទំនងនៅតាមគ្រប់បក់ទាំងអស់របស់នគរបាលចរាចរណ៍តាមដងផ្លូវ ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលនគរបាលចរាចរណ៍ផ្លូវគោកបានបំពាក់បំពង់ពន្លត់អគ្គីភ័យនៅតាមម៉ូតូ ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានអគ្គីភ័យ ៕ប៊ុនរិទ្ធី

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
តុលាការសម្រេចឃុំខ្លួន លោក សួស សុខា ជាមន្រ្តីរាជការក្រសួងប្រៃសនីយ៍ ពាក់ព័ន្ធបទល្មើស «ឆបោក»

តុលាការសម្រេចឃុំខ្លួន លោក សួស សុខា ជាមន្រ្តីរាជការក្រសួងប្រៃសនីយ៍ ពាក់ព័ន្ធបទល្មើស «ឆបោក»

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021