CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

គ.ជ.ប បង្ហាញលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួន៣ពាក់ព័ន្ធនឹងបញ្ជីបេក្ខជន ដំបូង

  • ដោយ: VAN DETH
  • | March 18, 2022
  • | 11:53 am
គ.ជ.ប បង្ហាញលទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងចំនួន៣ពាក់ព័ន្ធនឹងបញ្ជីបេក្ខជន ដំបូង

អត្ថបទ÷ជួន បូណា និងរូបភាព

ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ហៅកាត់ គ.ជ.ប ដែល មានសមាសភាព៩រូប ដឹកនាំដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានបើកសវនាការសង្ខេប ដើម្បីដោះស្រាយពាក្យបណ្តឹងរបស់ ប្រជាពលរដ្ឋចំនួន៣ ក្នុងសំណុំ រឿងលេខ០០២ លេខ០០៣ និងលេខ ០០៤ ដែលបានប្តឹងជំទាស់ទៅនឹងបញ្ជីបេក្ខជនដំបូងរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ។
ក្នុងសំណុំរឿងលេខ០០២ ប្រជាពលរដ្ឋឈ្មោះ អ៊ុ ច័ន្ទដារ៉ា បាន ប្ដឹងសុំលុបឈ្មោះ ម៉ៅ សុផល ភេទស្រី កើតថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៨២ ចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈក្នុងសំណុំរឿងលេខ០០៣ ប្រជាពលរដ្ឋឈ្មោះ សៀង វាសនា បានប្ដឹងជំទាស់ទៅនឹងបេក្ខជនចំនួន៦រូប ដែលមានឈ្មោះក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង និងក្នុងសំណុំរឿងលេខ០០៤ ប្រជាពលរដ្ឋឈ្មោះ កែវ ប៊ុនធឿន បានប្ដឹងជំទាស់ទៅនឹង បេក្ខជនចំនួន៤រូប ដែលឈរឈ្មោះក្នុងបញ្ជីបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បន្ទាប់ពីបានស្តាប់របាយការណ៍របស់ក្រុមមន្ត្រីចុះស៊ើបអង្កេត និងស្រាវជ្រាវនៃអគ្គលេខា- ធិការដ្ឋាន គ.ជ.ប ដែលបាន ចុះទៅដល់ទីកន្លែង ដើម្បីសាកសួរ និងយកព័ត៌មានពីសាក្សី រួមនឹងបេក្ខជនឈរឈ្មោះផ្ទាល់ និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់រួចមក ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បានសម្រេច លុបឈ្មោះ ម៉ៅ សុផល ភេទស្រី កើតថ្ងៃទី៦ ខែកញ្ញា ឆ្នាំ១៩៨២ ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០២។


ជាមួយគ្នានេះ ក៏បានលុបឈ្មោះបេក្ខជន៦រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សភ្លើងទៀន ក្នុងសំណុំរឿងលេខ ០០៣ ដែលរួមមានឈ្មោះ៖ ឡោ ភារាក់ ភេទប្រុស កើតថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៨៥, លៀង គុណឡា ភេទស្រី កើតថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៩៥, សៅ គា ភេទស្រី កើតថ្ងៃទី៥ ខែមីនា ឆ្នាំ១៩៩៣, ជិន គឿន ភេទស្រី កើតថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៣, វ៉ែន គីម ភេទស្រី កើតថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៩៣, ហម ខាត់ ភេទស្រី កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៦៦។


ដោយឡែក ក្នុងសំណុំរឿងលេខ០០៤ បានលុបឈ្មោះបេក្ខជន៤រូប ចេញពីបញ្ជីបេក្ខជនដំបូងនៃគណបក្សឆន្ទៈខ្មែរ ដែលរួមមានឈ្មោះ៖ នុត ប៊ុនថន ភេទប្រុស កើតថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៧០, វណ្ណថា វណ្ណា ភេទស្រី កើតថ្ងៃទី២ ខែមីនា ឆ្នាំ១៩៧៥, យ៉ែម វណ្ណារិទ្ធ ភេទស្រី កើតថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៦៨, តាំង ចាន់ណា ភេទស្រី កើតថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៧៣។
គ.ជ.ប បានបញ្ជាក់ថា ការសម្រេចខាងលើរបស់ក្រុមប្រឹក្សាជំនុំជម្រះ ត្រូវបានធ្វើឡើងដោយយោងតាមចម្លើយរបស់សាម៉ីខ្លួនថា ពួកគាត់ភាគច្រើនពិតជាមិនចេះអាន និងសរសេរអក្សរខ្មែរ ហើយពួកគាត់ទាំងអស់គ្នា ក៏មិនបានបំពេញប្រវត្តិរូប និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនផ្ទាល់ដៃរបស់ពួកគាត់ដែរ។


ផ្អែកតាមមាត្រា៣៥ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រការ ៦.១.២ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌ ចេះអាន និងសរសេរអក្សរខ្មែរ។ ផ្អែកតាមមាត្រា ៤២ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងចំណុច ៦.៦.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចែងថា ជីវប្រវត្តិ និងសេចក្ដីប្រកាសយល់ព្រមឈរឈ្មោះរបស់បេក្ខជនត្រូវបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ។


ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប យល់ឃើញថា បេក្ខជនដែលមិនបំពេញតាមលក្ខខណ្ឌដូចមាន ចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គប្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខជនដំបូង។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានប្រកាសក្នុងសវនាការសង្ខេបនៃ កិច្ចប្រជុំពេញអង្គ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា៕

Share61Tweet38Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
EMA:មេរោគOmicron BA2 ឆ្លងរាលដាលខ្លាំងនៅពេលដែលបណ្តាប្រទេសអឺរ៉ុប ដកវិធានការរឹតត្បិត COVID-19

EMA:មេរោគOmicron BA2 ឆ្លងរាលដាលខ្លាំងនៅពេលដែលបណ្តាប្រទេសអឺរ៉ុប ដកវិធានការរឹតត្បិត COVID-19

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021