CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

តូចចិត្តប្រពន្ធដេញចេញពីផ្ទះបើកកង់បីឥណ្ឌាឡើងខឿនរង្វង់មូលលោកតាខ្មៅហើយ សម្រេងចិត្ត ផឹកថ្នាំពុលសម្លាប់ខ្លួន

  • ដោយ: VAN DETH
  • | March 21, 2022
  • | 12:11 pm
តូចចិត្តប្រពន្ធដេញចេញពីផ្ទះបើកកង់បីឥណ្ឌាឡើងខឿនរង្វង់មូលលោកតាខ្មៅហើយ សម្រេងចិត្ត ផឹកថ្នាំពុលសម្លាប់ខ្លួន

(កណ្តាល): បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅជួយអន្តរាគមន៍នាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបើកកង់បីឥណ្ឌាឡើងរង្វង់មូលលោកតាខ្មៅហើយផឹកថ្នាំសម្លាប់សត្វល្អិត បំណងសម្លាប់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១០មោង១០នាទីព្រឹកថ្ងៃទី២០ មិនា ២០២០ នៅចំណុចរង្វង់មូលលោកតាខ្មៅ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយបុរសនោះ ឈ្មោះស៊្រាង ស៊្រី អាយុ៥១ឆ្នាំ មានស្រុកំណើតនៅស្រុកស្អាង ខេត្តកណ្តាល និងស្នាក់នៅផ្ទះជួលម្តុំមុខសាលាបឋមសិក្សាកំពង់សំណាញ់ ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មានរបរជាអ្នករត់ផាស់អេប(កង់បីឥណ្ឌា)។


លោកវរៈសេនីយ៍ទោ ភឿង វ៉ាត អធិការរងនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា: នៅមុនពេលកើតហេតុ បុរសខាងលើបានបើកកង់បីឥណ្ឌារបស់ខ្លួន ពីចំណតដែលនៅទល់មុខរង្វង់មូល លោកតាខ្មៅ សំដៅឡើងខឿន ធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងសែនព្រេន និងបន់ស្រន់ នៅទីនោះ មានការភ័យខ្លាច រត់ចែកផ្លូវគ្នាស្មានតែជាគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែផ្ទុយទៅវិញ បុរសនោះបានឈប់ផាស់អេបរបស់ខ្លួន ហើយក៏ទាញដបថ្នាំគីមីសម្លាប់សត្វល្អិត មកបើកគម្របហើយអកផឹក ឃើញដូច្នេះ តាៗដែលនៅមើលថែរក្សានៅទីនោះ ក៏នាំគ្នាស្ទុះចូលទៅឃាត់សួរនាំ បុរសនោះបានប្រាប់យ៉ាងខ្លីថា គាត់ចង់ស្លាប់ ព្រោះពិបាកចិត្តណាស់ រឿងក្នុងគ្រួសារ។

បន្តិចក្រោយមកបុរសនោះក៏បែកពពុះមាត់ ហើយក៏ត្រូវសមត្ថិកិច្ច និងអ្នករត់កង់បី ដូចគ្នា ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ នៅពេលនោះដែរគ្រូពេទ្យបានប្រាប់ថា គាត់ផឹកថ្នាំពុលប្រភេទទឹក ( ថ្នាំពុលគីមី ) នេះមានកម្រិតខ្លាំងណាស់ តែទោះជាយ៉ាងណា ពេទ្យនឹងព្យាយាមជួយឱ្យអស់ពីលទ្ធភាព។


បុរសអ្នករត់កង់បីឥណ្ឌាជាមួយគ្នាម្នាក់ បានបង្ហើបឱ្យដឹងថា: លោក ស៊្រាង ស៊្រី មានបញ្ហាក្នុងគ្រួសារ និងបានលែងលះជាមួយប្រពន្ធ ប្រមាណជាង១ខែមកហើយ ហើយមួយរយៈនេះនៅលើផាស់អេបរបស់គាត់មានទាំងកាបូបខោអាវផងដែរ និងតែងសម្រាកនៅលើកង់បី នៅចំណតនេះទាំងយប់ទាំងថ្ងៃ និងតែងរអ៊ូថា: ពិបាកចិត្តខ្លាំងណាស់ ហើយក្រោយកើតហេតុ ពួកគាត់ក៏បានជួយទំនាក់ទំនងទៅកូនៗរបស់គាត់ ឱ្យមកជួយថែមើលឪពុកដែរ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

លោកTuchelអាចវិលមកដឹកនាំក្រុមវិញក្រោយក្លិបកំពូលអឺរ៉ុប២ចង់តែងតាំងលោកជាគ្រូបង្វឹកថ្មី

September 20, 2022

កាលពីដើមខែកញ្ញាកន្លងទៅក្រុមតោខៀវ...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន បានចាប់ផ្តើមហើយ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចផ្លូវការនៅវិមានសន្តិភាព

ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីជប៉ុន បានចាប់ផ្តើមហើយ បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចផ្លូវការនៅវិមានសន្តិភាព

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021