CTV9 NEWS Cambodia
កំសាន្ត
ទូរទស្សន៍
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង
No Result
View All Result
CTV9 NEWS Cambodia
No Result
View All Result
Home ព័ត៌មាន

ប្រជាពលរដ្ឋ១២គ្រួសារក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ប្រគល់ឧបករណ៍ឆក់ត្រីជូនសមត្ថកិច្ច

  • ដោយ: VAN DETH
  • | March 22, 2022
  • | 12:46 pm
ប្រជាពលរដ្ឋ១២គ្រួសារក្នុងឃុំប្រឡាយមាស  ស្រុកកំពង់លែង  ប្រគល់ឧបករណ៍ឆក់ត្រីជូនសមត្ថកិច្ច

កំពង់ឆ្នាំង: ប្រជាពលរដ្ចំនួន១២គ្រួសារ នៅក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន១២គ្រឿង ជូនសមត្ថកិច្ច និងសន្យាបញ្ឈប់សកម្មភាពឆក់ត្រី ដែលការបង្កមហន្តរាយយ៉ាងខ្លាំងដល់មច្ឆាជាតិ ។

ពិធីប្រគល់ -ទទួលឧបករណ៍ឆក់ត្រីខាងលេីនេះធ្វេីឡេីងនៅ ព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២ នៅក្នុងឃុំប្រឡាយមាស ក្រោមអធិបតីឧត្តមសេនីយ៍ត្រី ចាប ចាន់ថា ស្នងការរងទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងមានការចូលរួមពីមន្ត្រីរដ្ឋបាលជលផលខេត្ត អាជ្ញាធរឃុំ ភូមិ ផងដែរ។

សូមបញ្ជា់ថាការស្ម័គ្រចិត្តប្រគ់បករណ៍ឆក់ត្រីជូនសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំងពីមុន ក៍ដូចជានៅពេលនេះផងដែរគឺមានការអនុវត្តនិងស្ម័គ្រចិត្ត ក្រោយមានការណែនាំរបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំជាបន្ទាន់ និងបានដាក់ចេញនូវបទនេះយ៉ាងតឹងរ៉ឹង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កន្លងមកដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ស្រុក សហការជាមួយមន្ត្រីជំនាញខណ្ឌជលផលខេត្ត បានខិតខំប្រឹងប្រែងចុះផ្សព្វផ្សាយអប់រំអំពីវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រី។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានខិតខំ និងដឹកនាំបញ្ជា ចង្អុលបង្ហាញដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលទាំងអស់ក្នុងស្រុក ឲ្យចុះផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋដែលកំពុងប្រព្រឹត្តិបទល្មើសឆក់ត្រី ស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីទាំងឆក់ក្តៅ និងឆក់ត្រជាក់ជូនសមត្ថកិច្ចវិញ ដើម្បីនាំគ្នាថែរក្សាឱ្យខាងតែបាន នូវពូជត្រីទឹកសាបឱ្យមាននិរន្តរភាព។

ក្នុងឱកាសនេះផងដែរ លោក ឧត្តមសេនីយ៍ត្រី ចាប ចាន់ថា បានធ្វើការណែនាំក្រេីនរម្លឹកទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងអស់ ក៦ដូចជានៅទូទាំងខេត្តកំពង់ឆ្នាំង ឱ្យបញ្ឈប់ការនេសាទខុសច្បាប់ដើម្បីជួយរួមចំណែកក្នុងការរក្សាធនធានមច្ឆាជាតិអោយបានគង់វង្សទៅថ្ងៃអនាគត ៕

Share62Tweet39Share

រក្សាសិទ្វិគ្រប់យ៉ាងដោយ

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

ព័ត៌មានពេញនិយម

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

ប្រហែសបន្តិចចៅប្រុសជាទីស្រលាញ់ដើរធ្លាក់ចូលស្រះទឹកបណ្តាលអោយលង់ស្លាប់

December 20, 2021

ខេត្តបាត់ដំបង!...

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

រដ្ឋបាលខេត្តព្រៃវែង រៀបចំក្រុងពាលី ប្ររព្ធពិធីឆ្នាំថ្មីព្រៃវែងនៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង

April 4, 2022

ព្រៃវែង៖...

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

ខ្ទេចរថយន្ត ២គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុកប៉ើងនៅផ្លូវបែកជាបួន

February 21, 2022

ដោយ...

បើកត្រាក់ទ័រភ្ជួរដីជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់

December 8, 2022

(ឧត្តរមានជ័យ)អ្នកបើកត្រាក់ទ័រទៅភ្ជួរដីចំការមួយកន្លែងក៏ជាន់ចំមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ហេតុការណ៏នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៧...

Next Post
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៩គ្រួសារនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហម

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៩គ្រួសារនៅស្រុកសំឡូតទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហម

ស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ និងវិទ្យុ 107Mhz អាស័យដ្ឋាន ផ្ទះលេខ១៨ ផ្លូវ៥៦២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 120407 Cambodian Television Channel 9 (CTV9 HDTV) and Smile FM 107Mhz Address # 18, Street 562, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh 120407

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021

No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៍មានអន្តរជាតិ
  • សន្តិសុខសង្គម
  • កីឡា
  • ឧតុនិយម
  • Covid-19
  • សេដ្ធកិច្ច
  • ទំនាក់ទំនង

© រក្សាសិទ្ធគ្រប់យ៉ាងដោយ- CTV9 2021