ក្រុមបាល់ទាត់ជំរើសជាតិបានធ្វើការប្រមូលផ្តុំហ្វឹកហាត់ កាលពីថ្ងៃអង្គារម្សិលមិញនេះនៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញមុនការប្រកួតមិត្តភាពអន្តរជាតិពីរប្រកួតទល់នឹងអាល់បានីនិងអ៊ីស្លង់។
យ៉ាងណាមិញ, គ្រូបង្វឹកអេស្ប៉ាញលោក Luis Enrique មិនបានកោះហៅអ្នកចាំទីដៃទី១ក្រុមបិសាចក្រហមMan UTD, David De Gea ឡើយតែគេឃើញវត្តមានអ្នកចាំទី Athletic Bilbao, Unai Simon រួមជាមួយនឹងអ្នកចាំទី Brentfordកីឡាករ David Raya ដែលអាចនឹងបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជំរើសជាតិអេស្ប៉ាញ។
លោក Luis Enrique សង្ឃឹមថា នឹងយកការប្រកួតមិត្តភាពទាំងពីរនេះជាការធ្វើតេស្ត កីឡាករចំនូលថ្មីមួយចំនួនដែរ បន្ទាប់ពីកីឡាករក្មេងៗកន្លងមកអេស្ប៉ាញក៏បានឡើងដល់វគ្គសំខាន់ៗដែរដូចជានៅ Euro ២០២០ ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែចាញ់ក្រុមជើងឯកអ៊ីតាលី និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Nations League តែចាញ់បារាំង។
សូមជ្រាបថាក្រុមជម្រើសជាតិអេស្ប៉ាញនឹងត្រូវជួបជាមួយអាល់បានីនៅថ្ងៃទី២៦ ខែមីនានេះ មុនបន្តជួបជាមួយអ៊ីស្លង់នៅថ្ងៃទី២៩ ខែដដែល ខណៈការប្រកួតទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋាន Estadi Olimpic Lluis Companys ទីក្រុង Barcelona៕